ឥណ្ឌានឹងផ្ដល់កម្ចី២០លានដុល្លារសម្រាប់គម្រោងខ្សែបញ្ជូនអគ្គិសនីនៅខេត្តត្បូងឃ្មុំ និងព្រៃវែង

ត្បូងឃ្មុំ៖ រដ្ឋាភិបាលឥណ្ឌានឹងផ្ដល់ឥណទានសម្បទានចំនួន ២០លានដុល្លារអាមេរិកដល់កម្ពុជា នាពេលខាងមុខ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីពីក្រុងសួង ខេត្តត្បូងឃ្មុំ ទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច។

ការផ្ដល់កម្ចីនេះត្រូវបានរំលេចឡើងក្នុងជំនួបរវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌាប្រចាំនៅកម្ពុជា លោកស្រី Manika Jain នៅថ្ងៃទី៧ខែមិថុនា។
ចាប់ពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន ឥណ្ឌាបានផ្ដល់កម្ចីដល់កម្ពុជាសរុបចំនួន ១១២លានដុល្លារ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

