
អគ្គិសនីកម្ពុជា(EDC) នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីបណ្តោះអាសន្ន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា នៅសង្កាត់មួយចំនួន ក្នុងក្រុងភ្នំពេញ និងខេត្តកណ្តាល។ ការផ្អាកអគ្គិសនីនេះ គឺដើម្បីជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារថ្មី និងរុះរើគន្លងខ្សែបណ្តាញ បង្កលក្ខណៈងាយស្រួលដល់ការពង្រីកផ្លូវ។
ក្នុងសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា តំបន់ភ្លើងដែលត្រូវបិទ នៅថ្ងៃទី៧ ខែមិថុនាមាន តំបន់ភ្លើងលេខ ប.ត១៤៩ក្នុងសង្កាត់ទឹកថ្លា តំបន់ភ្លើងលេខ ប.ត៦៧៣, ៧៧១ ក្នុងសង្កាត់ព្រែកលៀប តំបន់ភ្លើងលេខ ប.ត១០៦៣, P៤៥០, P១៦៩៣, P១៨៥៣ ក្នុងសង្កាត់ចោមចៅទី២ និងតំបន់ភ្លើងក្នុងសង្កាត់ទឹកថ្លា សង្កាត់អូរបែកក្អម។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី៨ ខែមិថុនា មាន តំបន់ភ្លើងលេខ P៦៧៦ ក្នុងសង្កាត់ព្រែកហូរ តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់ចោមចៅទី១ សង្កាត់ចាក់អង្រែលើ-ក្រោម និងតំបន់ភ្លើងមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីសង្កាត់កំបូល ដល់ឃុំបែកចាន ស្រុកអង្គស្នល ខេត្តកណ្តាល។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី៩ ខែមិថុនា មានតំបន់ភ្លើងP៦៧៦ ក្នុងសង្កាត់ព្រែកហូរ តំបន់ភ្លើងP២១៥១ក្នុងសង្កាត់គោកឃ្លាង តំបន់ភ្លើងមួយចំនួនក្នុងសង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី៣។
តំបន់ភ្លើងដែលត្រូវបិទថ្ងៃទី១០ ខែមិថុនា មាន តំបន់ភ្លើងលេខ P២៦២ក្នុងសង្កាត់ព្រែកសរ និងតំបន់ភ្លើងលេខ ប.ត៥៤២ ក្នុងសង្កាត់ទឹកល្អក់ទី១៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

