កាំកុងត្រូល​ពិនិត្យឃើញ​ដេប៉ូ​ប្រេង ៤​ទីតាំង លក់​មិន​ត្រឹមត្រូវ​ក្នុង​ខេត្តព្រះវិហារ​

30/11/-0001 12:00 am ព្រះវិហារ

​ព្រះវិហារ​៖ សាខា​កាំកុងត្រូល​ខេត្តព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយប្រេងឥន្ធនៈ​ចំនួន ៧​កន្លែង ដោយបាន​រកឃើញ​ស្ថានីយ​ចំនួន ៤​ទីតាំង មាន​ភាពមិន​ត្រឹមត្រូវ​។​
​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ឲ្យ​ដឹងថា ក្នុងចំណោម​ស្ថានីយ​ដេប៉ូ​ចំនួន​៤ ដែលមាន​ភាពមិន​ត្រឹមត្រូវ មាន ៣​ស្ថានីយ​លក់​ខុស​បរិមាណ និង ១​ស្ថានីយ​ទៀត​ខុស​ទាំង​បរិមាណ និង​គុណភាព​។​



​គួរ​បញ្ជាក់ថា ការលក់​ប្រេង​មិន​ត្រឹមត្រូវ​ខុស​បរិមាណ និង​គុណភាព តែង​ត្រូវបាន​មន្ត្រី​កាំកុងត្រូល ពិនិត្យឃើញ​ជារឿយ​នៅតាម​បណ្ដា​ខេត្ត​។ បើតាម​មន្ត្រីជាន់ខ្ពស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ស្ថានីយ ឬ​ដេប៉ូ​លក់​ប្រេង ដែល​ត្រូវបាន​រកឃើញ​កំហុស នឹងត្រូវ​ណែនាំ និង​ចុះកិច្ចសន្យា មុននឹង​ឈានដល់​ការដាក់ទោសទណ្ឌ​ផ្សេងៗ បើ​មិន​កែតម្រូវ​សកម្មភាព​របស់ខ្លួន​៕

 
 

ព័ត៌មានទាក់ទង