លោក ចម ប្រសិទ្ធ៖ អាស៊ីតស្យ៉ានីតដែលប្រើលាងសម្អាតរ៉ែមាស ជាប្រភពនាំឲ្យអ្នកក្រចេះពុលស្លាប់
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានផ្តល់របាយការណ៍សន្និដ្ឋានបន្ថែមទៀត ទាក់ទងនឹងករណីដែលបណ្តាលឲ្យមនុស្សស្លាប់ និងធ្លាក់ខ្លួនឈឺជាច្រើននាក់នៅស្រុកចិត្របូរី ខេត្តក្រចេះ។ ក្រៅពីករណីពុលស្រាដោយសារសារធាតុមេតាណុល លោក ចម ប្រសិទ្ធ បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អាស៊ីតស្យ៉ានីត (hydrocyanic acid) ដែលប្រើប្រាស់ដើម្បីលាងសម្អាតរ៉ែមាសនៅមណ្ឌលគិរី ជាប្រភពដែលនាំឲ្យទឹកព្រែកទេរ មានសារធាតុពុល។
មនុស្ស១៣នាក់ស្លាប់ និងប្រមាណ៣០០នាក់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ដោយគិតចាប់តាំងពីថ្ងៃទី៤ ខែឧសភា មក។ អាជ្ញាធរបានផ្តល់ការសន្និដ្ឋានបឋមថា បណ្តាលមកពីការពុលទឹក និងពុលស្រា។ ក្រោយមក មន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ពីការរកឃើញសារធាតុមេតាណុលក្នុងស្រា ស ។ បន្ថែមពីលើការសន្និដ្ឋានដំបូង ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំស្ថាប័នជំនាញ រួមមានវិទ្យាស្ថានដា មន្ទីរពិសោធន៍ និងអគ្គនាយកដ្ឋានទឹកស្អាត ចុះស្រាវជ្រាវមើលប្រភពទឹក។
សូមស្តាប់ប្រសាសន៍លោក ចម ប្រសិទ្ធ៖
**audio2**
សូមស្តាប់ប្រសាសន៍លោក ចម ប្រសិទ្ធ៖
**audio2**
ទាក់ទងនឹងការរកឃើញអាស៊ីតស្យ៉ានីត លោក ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា វាមានប្រភពនៅខេត្តមណ្ឌលគិរី ដែលបង្កឡើងដោយក្រុមរុករករ៉ែមាស ទាំងមានអាជ្ញាបណ្ណ និងគ្មានអាជ្ញាបណ្ណ ដោយពួកគេប្រើប្រាស់ប្រើប្រាស់ដើម្បីលាងសម្អាតមាស។
ទាក់ទងនឹងការរកឃើញអាស៊ីតស្យ៉ានីត លោក ចម ប្រសិទ្ធ បានគូសបញ្ជាក់ថា វាមានប្រភពនៅខេត្តមណ្ឌលគិរី ដែលបង្កឡើងដោយក្រុមរុករករ៉ែមាស ទាំងមានអាជ្ញាបណ្ណ និងគ្មានអាជ្ញាបណ្ណ ដោយពួកគេប្រើប្រាស់ប្រើប្រាស់ដើម្បីលាងសម្អាតមាស។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា ក្រុមរុករករ៉ែមាសទាំងនោះ នៅពេលប្រើប្រាស់សារធាតុស្យ៉ានីត មិនមានប្រព័ន្ធការពារឡើយ ដែលជាហេតុធ្វើឲ្យសារធាតុពុលនេះហូរចូលទឹកព្រែកទេរ ហើយប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទឹកនៅខាងក្រោម នៅជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី បណ្ដាលឲ្យពុលស្លាប់ និងត្រូវសង្គ្រោះបន្ទាន់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com