ពលរដ្ឋជាង១០នាក់ ត្រូវបានសង្ស័យពុលទឹក នៅខេត្តមណ្ឌលគីរី

មណ្ឌលគីរី៖ ពលរដ្ឋចំនួន១៤នាក់ មានអាការក្អួតចង្អោរ ដោយសង្ស័យថា ពុលទឹក។ ករណីនេះបានកើតឡងនៅភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងចំណោមពលរដ្ឋទាំង១៤នាក់នេះ មានពលរដ្ឋ៦នាក់មានអាការធូរស្បើយ និង៨នាក់ទៀត កំពុងធ្វើការសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្នូល ខេត្តក្រចេះ។ នេះបើសម្ដីលោក ស៊ុន ប៊ុនធឿន អធិការដ្ឋាននគរបាលស្រុកកែវសីមា ដែលត្រូវបានបង្ហោះលើហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគីរី។
Relate
កាលពីពេលថ្មីនេះ ក៏មានករណីពុលទឹកផ្ទុះឡើង នៅក្នុងខេត្តក្រចេះ ដែលនាំឲ្យពលរដ្ឋជាង២០០រងគ្រោះថ្នាក់ផងដែរ។ ករណីពុលទឹកនេះ បានបណ្ដាលឲ្យជនរងគ្រោះ ចំនួន១៣នាក់ស្លាប់ ក្នុងនោះស្រី៨នាក់។ ក្រៅពីនេះ មានមនុស្សជាង២០០នាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ រហូតមកដល់ពេលនេះ អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ ត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះជាង១០០នាក់។ នេះបើតាមក្រសួងសុខាភិបាល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

