ពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកទោសជាង ១៥០០នាក់ ដែលភាគច្រើនអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន
បន្ទាយមានជ័យ៖ ពន្ទនាគារខេត្តបន្ទាយមានជ័យ មានអ្នកទោសចំនួន ១,៥១២នាក់ ដោយគិតត្រឹមដំណាច់ខែមេសាកន្លងទៅ ហើយអ្នកទោសទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ នេះបើតាមគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយពីរបាយការណ៍នៃពន្ធនាគារខេត្តបន្ទាយមានជ័យថា ក្នុងចំណោមអ្នកជាប់ឃុំ១,៥១២នាក់ (ស្រី១២៨នាក់) ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ មានអ្នកជាប់ឃុំ១៩នាក់ ជាជនបរទេស។ បើតាមអគ្គស្នងការនគរបាលជាតិដដែល អ្នកទោសថ្មី ដែលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងខែមេសាកន្លងទៅ គឺភាគច្រើន បានប្រព្រឹត្តបទល្មើសគ្រឿងញៀន៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com