ភ្ញៀវទេសចរ​២០​ម៉ឺននាក់​ទៅលេង​«​សង្ក្រាន្ត​ព្រៃវែង​» ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​

30/11/-0001 12:00 am ព្រៃវែង

 ​ព្រៃវែង​៖ ភ្ញៀវទេសចរ​២០​ម៉ឺននាក់ បាននាំគ្នា​ទៅលេង​កម្សាន្ត «​សង្ក្រាន្ត​ព្រៃវែង​» ដែល​បានរៀបចំ​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខែ្មរ​។ នេះ​បើតាម ខៀវ ភា​រិ​ទ្ធ ប្រធាន​គណៈកម្មាធិការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

 
​សម្រាប់​សង្ក្រាន្ត​ព្រៃវែង រយៈពេល​៥​ថ្ងៃ (១២ ដល់ ១៦​មេសា ឆ្នាំ​២០១៨) បានបញ្ចប់​ទៅ​យ៉ាង​រលូន​ប្រកបដោយ​ភាពសប្បាយ​រីករាយ ពោលគឺ​គ្មាន​អំពើហិង្សា ឬ​បាតុភាព​អសកម្ម​អ្វីមួយ​កើតឡើង​នោះទេ​។​នេះ​បើតាម​លោក ស សុខា អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​។​
 
​លោក ស សុខា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ដូច្នេះ​ថា​៖«​ទាំងនេះ ជា​សមិទ្ធផល នៃ​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាមួយនឹង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើងទាំងអស់គ្នា​នឹងធ្វើ​បានល្អ​ជាង​នេះ នា​សង្ក្រាន្ត​ព្រៃវែង​លើក​ក្រោយៗ​ទៀត​»​។​
 
​ស​ង្ក្រា​ន​ព្រៃវែង មានការ​រៀបចំ​ដោយ​គ្រប់​គណៈកម្មការ អនុគណ​:​កម្ម​ការ យុវជន​អ្នកស្ម័គ្រចិត្ត សិល្បករ សិល្បការិនី រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​សប្បុរសជន ដែល​បាន​សហការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​៕







ព័ត៌មានទាក់ទង