«​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង ១៨​ម៉ឺន​នាក់

30/11/-0001 12:00 am កំពង់ធំ

​កំពង់ធំ​៖ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ បរិវេណ​ប្រាសាទសំបូរព្រៃគុក ដែល​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ជាង ១៨​ម៉ឺន​នាក់​។ នេះ​បើតាម​លោក ជា វ៉ាន់​ចាន់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ​។​

 
​លោក ជា វ៉ាន់​ចាន់ ប្រធាន​ស​.​ស​.​យ​.​ក​ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ដែល​រៀបចំ​រដ្ឋបាល​ខេត្តកំពង់ធំ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៤-១៦ មេសា​នេះ ទទួលបាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ជាង ១៨​ម៉ឺន​នាក់ កើនឡើង​ជាង​ឆ្នាំមុនៗ​។​
 
​បើតាម​ប្រធាន​ស​.​ស​.​យ​.​ក​ខេត្តកំពង់ធំ​រូបនេះ ព្រឹត្តិការណ៍​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​។ លោក ជា វ៉ាន់​ចាន់ បញ្ជាក់ថា ការចូលរួម​គាំទ្រ​របស់​ប្រជាពលរដ្ឋ ជា​មោទកភាព​របស់​ខេត្តកំពង់ធំ ដែល​បានរៀបចំ​ព្រឹត្តិការណ៍​នេះ ៤​ឆ្នាំកន្លងមក​។ សូមបញ្ជាក់ថា «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ជា​ព្រឹត្តិការណ៍ ដែល​ប្រមូលផ្ដុំ​នូវ​វប្បធម៌ ប្រពៃណី​ខ្មែរ ពិសេស​បង្ហាញ​សម្ភារ​ខ្នាត​ធំ​របស់​ជនជាតិភាគតិច​គួ​យ​ក្នុង​ខេត្តកំពង់ធំ​ផងដែរ​៕

 
​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

ព័ត៌មានទាក់ទង