សង្ក្រាន្ត​ឧ​ត្ត​រ​មានជ័យ បី​ថ្ងៃ ផ្តល់​ភាព​រីករាយ​មិន​ចាញ់​បណ្តា​ខេត្ត​ធំៗ​

30/11/-0001 12:00 am ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ជាប់​ព្រំដែន​ប្រទេស​ថៃ បានរៀបចំ​សង្ក្រាន្ត​ស្វាគមន៍​ឆ្នាំ​ថ្មី​រយៈពេល​៣​ថ្ងៃ ប្រកបដោយ​ជោគជ័យ ជាមួយនឹង​កម្មវិធី​កម្សាន្ត​ដ៏​សម្បូរបែប​។​



​ទីតាំង​សង្ក្រាន្ត ត្រូវបាន​រៀបចំ​នៅ​បរិវេណ​បឹង​ស្នោ សួនច្បារ​ខេត្ត ក្នុង​ទីប្រជុំជន​ក្រុង​សំរោង ដោយមាន​ការតាំង​បង្ហាញ​ផលិតផល និង​ស្នាដៃ ពី​បណ្តា​ស្រុក​ជុំវិញ​ខេត្ត ដូចជា​ក្រុង​សំរោង ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​បន្ទាយ​អំពិល ស្រុក​ចុងកាល់ និង​ស្រុក​អន្លង់វែង​។​

​កម្មវិធី​កម្សាន្ត​ផ្សេងទៀត​ក្នុង​ព្រឹត្តិការណ៍​សង្ក្រាន្ត​ឧ​ត្ត​រ​មានជ័យ មានដូចជា​ការសម្តែង​សិល្បៈ ការប្រគំ​តន្ត្រី ការ​រាំ​ចង្វាក់​ប្រជាប្រិយ ការលេង​ល្បែង​ប្រជាប្រិយ ការបាញ់ទឹក​ឲ្យ​ត្រជាក់ត្រជំ ជាដើម​។​

​ក្រៅពី​បណ្តា​ស្រុក ជាពិសេស​ស្រុក​អន្លង់វែង ក៏បាន​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ដោយឡែក​របស់ខ្លួន​ផងដែរ ហើយ​នៅក្នុង​ឱកាស​ចូល​ឆ្នាំនេះ រមណី​ដ្ឋា​ន​ផ្ទះ​តា​ម៉ុក ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ជាច្រើន​។​

​សូម​ទស្សនា​ទិដ្ឋភាព​សប្បាយរីករាយ​ដែល​សារព័ត៌មាន ThmeyThmey ដកស្រង់​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ រដ្ឋបាល​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ  និង​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖













































​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

ព័ត៌មានទាក់ទង