រយៈពេល​៣​ថ្ងៃ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» នៅ​ក្រុង​សិរីសោភ័ណ មាន​មនុស្ស​ចូលរួម​ជិត ៥​ម៉ឺន​នាក់​

30/11/-0001 12:00 am បន្ទាយមានជ័យ

​បន្ទាយមានជ័យ​៖  ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» បាន​បង្កើត​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្ត​នេះ ឲ្យ​មាន​ភាព​អ៊ូអរ និង​អបអរ​ឆ្នាំ​ថ្មី​។ រយៈពេល ៣​ថ្ងៃ នៃ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» នៅ​ក្រុង​សិរីសោភ័ណ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​ជិត ៥​ម៉ឺន​នាក់​។​

 
​លោក ស្រៀ​ង សុផល អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ សង្ក្រាន្ត​បន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ ដោយមាន​ចំនួន​ជិត​៥​ម៉ឺន​នាក់ ដែល​កើនឡើង​ជាង​ឆ្នាំមុនៗ​។ បើតាម​លោក ស្រៀ​ង សុផល ចំនួន​ភ្ញៀវទេសចរ​ជិត ៥​ម៉ឺន​នាក់​នេះ គិតតែ​ក្រុង​សិរីសោភ័ណ​ប៉ុណ្ណោះ ដោយ​សង្ក្រាន្ត​បន្ទាយឆ្មារ និង​ក្រុង​ប៉ោយប៉ែត​មិនទាន់​បូកសរុប​នៅឡើយ​ទេ​។​
 
​អនុប្រធាន​ស​.​ស​.​យ​.​ក ខេត្តបន្ទាយមានជ័យ​រូបនេះ បាន​បន្ថែមថា ក្នុង​ព្រឹត្តិការណ៍​នេះ មិន​បញ្ហា​អសន្តិសុខ​អ្វី​នោះទេ ដោយមាន​ការការពារ​សណ្ដាប់ធ្នាប់​យ៉ាង​ត្រឹមត្រូវ និង​ផ្ដល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​។ លោក ស្រៀ​ង សុផល បន្តថា ក្នុង​ព្រឹត្តិការណ៍ សង្ក្រាន្ត​នៅ​ក្រុង​សិរីសោភ័ណ​នេះ បាន​ប្រើប្រាស់​ឡានទឹក​ចំនួន ២០​គ្រឿង សម្រាប់​ប្រើប្រាស់​បង្កើន​ភាពសប្បាយ​រីករាយ​ផងដែរ​។​
 
​លោក ស្រៀ​ង សុផល អះអាងថា នៅ​ឆ្នាំក្រោយ នឹងមាន​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​» បន្តទៀត ដោយ​ព្យាយាម​រៀបចំ​ឲ្យ​មាន​ភាពប្រសើរ​ជាង​នេះ​។ សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបន្ទាយមានជ័យ រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បន្ទាយមានជ័យ​»៕
 
​​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

ព័ត៌មានទាក់ទង