រៀបចំលើកដំបូង«កំពតសង្ក្រាន្ត»គ្រោងចំណាយជាង១០ម៉ឺនដុល្លារ

កំពត៖ រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» លើកដំបូង រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសា នៅមុខសាលាខេត្តកំពត។ ព្រឹត្តិការណ៍សង្ក្រាន្តលើកដំបូងនេះ រៀបចំឡើងដើម្បីអបអរឆ្នាំថ្មី និងបង្កើតភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរ។

«កំពតសង្ក្រាន្ត» ជាព្រឹត្តិការណ៍លើកដំបូងរបស់ខេត្តកំពត ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៤-១៦ ខែមេសា នៅមុខសាលាខេត្តកំពត។ ជាព្រឹត្តិការណ៍ ដែលផ្ដួចផ្ដើមដោយគណៈអភិបាលខេត្តកំពត ដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ និងបង្កបរិយាកាលរីករាយនៅក្នុងខេត្ត។ លោក លោក សុខ សារ៉ាត់ អភិបាលរងខេត្តកំពត បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ រួចបន្តថា ព្រឹត្តិការណ៍«កំពតសង្ក្រាន្ត»លើកដំបូងនេះ គ្រោងចំណាយថវិកាជាង១០ម៉ឺនដុល្លារ ដែលបានពីការឧបត្ថម្ភពីអភិបាលខេត្ត មន្ទីរ ស្ថាប័ន និងសប្បុរសជននានានៅក្នុងខេត្ត។
កម្លាំងនគរបាល៤០០នាក់ ដើម្បីការពារសុវត្ថិភាពដល់ពលរដ្ឋ និងអ្នកទេសចរ នៅក្នុងព្រឹត្តិការណ៍«កំពត សង្ក្រាន្ត» ដែលនឹងមានរៀបចំកម្មវិធីជាច្រើន ទាំងកម្មវិធីសាសនា ការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងពិព័រណ៍ និងការប្រគំតន្ត្រីជាដើមនេះ ហើយក៏នឹងនឹងចែកអាវជូនអ្នកចូលរួមដោយឥតគិតថ្លៃផង។ នេះបើតាមលោកអភិបាលរងខេត្តកំពត ដែលបញ្ជាក់ថាព្រឹត្តិការណ៍នេះ នឹងនាំចំណូលសេដ្ឋកិច្ចដល់ខេត្ត ពិសេសបង្ហាញពីសក្ដានុពលទេសចរណ៍នៅកំពតផង៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម៖
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com