បាត់លុយ៣០០០រៀល ស្ត្រីម្នាក់កាប់ឪពុកខ្លួនរហូតដល់ស្លាប់

ករណីឃាតកម្មដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទី ល្ងាចថ្ងៃទី៥ ខែមេសា នៅភូមិល្វាសកណ្តាល ឃុំល្វាស ស្រុកល្វាឯម ខេត្តកណ្តាល។ បើតាមអធិការដ្ឋាននគរបាលស្រុកល្វាឯម រឿងរ៉ាវផ្តើមចេញពីការបាត់លុយចំនួន៣០០០រៀល។

ស្ត្រីម្នាក់ឈ្មោះ ឃុត ចាន់នី អាយុ៣១ឆ្នាំ បានទាញកាំបិតសម្លាប់ឪពុកបង្កើតខ្លួន ឈ្មោះ ឯម រឿន អាយុ៦៦ឆ្នាំ ដោយសារតែខ្លួនមកពីលក់ឆាយថាវវិញ ពេលដល់ផ្ទះ រាប់លុយ ឃើញថា បាត់ចំនួន៣០០០រៀល ហើយគិតថាឪពុកខ្លួនជាអ្នកយក។
អធិការដ្ឋាននគរបាលស្រុកល្វាឯម បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «ពេលឪពុកមកពីកន្លែងកាត់សក់វិញនាងចាន់នីក៏ស្ទុះទៅយកកាំបិតផ្គាក់មកកាប់ឪពុកស្លាប់ភ្លាមនៅក្រោមផ្ទះតែម្តង»។
ក្រោយពេលមន្ត្រីប៉ុស្តិ៍រដ្ឋបាលល្វាសទទួលបានព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងកម្លាំង បានចុះទៅដល់កន្លែងកើតហេតុ និងស្វែងរកចាប់បានជនសង្សយ័ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

