Star Auto អញ្ជើញ​អ្នក​ព្រះសីហនុ យក​រថយន្ត​មក​ពិនិត្យ​ឥតគិតថ្លៃ បើករថយន្ត​Mercedes​សាកល្បង និង​ទស្សនា​ការតាំង​បង្ហាញ​រថយន្ត​ថ្មីៗ​

30/11/-0001 12:00 am ព្រះសីហនុ

​ក្រុងព្រះសីហនុ​៖ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​រថយន្ត Mercedes-Benz ប្រចាំ​នៅ​កម្ពុជា សូម​គោរព​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់ទៅ​ទស្សនា​កម្មវិធី​យើងខ្ញុំ ដែល​បាន និង​កំពុង​ធ្វើ​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​សូគីម៉ិច កែង​រ៉ា ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៤ (​ទុល​មុខ​នឹង​ស្ថានីយ៍​រថភ្លើង​ក្រុងព្រះសីហនុ​) ចាប់ពី​ម៉ោង​៩ ព្រឹក ដល់​ម៉ោង ៥ ល្ងាច​។



​សូម​យក​រថយន្ត​របស់លោក​អ្នក មក​ត្រួតពិនិត្យ​ដោយ​ឥតគិតថ្លៃ​ពី​អ្នកបច្ចេកទេស​ជាន់ខ្ពស់​របស់ Mercedes-Benz​។ ជាមួយគ្នានេះ លោកអ្នក អាច​រីករាយ​នឹង​ការដាក់​តាំង​បង្ហាញ​រថយន្ត​ថ្មីៗ និង​បើកបរ​សាកល្បង​រថយន្ត​ទំនើបៗ ។

​សូមបញ្ជាក់ថា ថ្ងៃនេះ​ជា​ថ្ងៃទី​៣ នៃ​កម្មវិធី​ទាំងមូល​ដែល​បានចាប់ផ្តើម តាំងពី​ថ្ងៃទី​១ ខែមេសា និង​បញ្ចប់​នៅ​ថ្ងៃទី​៧  ខែមេសា​ខាងមុខនេះ​។ ដូច្នេះ​យើងខ្ញុំ មាន​កិត្តិយស​ជា​អនេកប្បការ ក្នុង​ការគោរព​អញ្ជើញ ឯកឧត្តម អ្នកឧកញ៉ា លោក​ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា ដែល​ពុំបាន​ទាន់​មក​ទស្សនា ការដាក់​តាំង​បង្ហាញ​រថយន្ត​ទំនើប​ទេនោះ សូម​ចំណាយ​ពេលវេលា អញ្ជើញ​ទៅ​ទស្សនា​កម្មវិធី​យើងខ្ញុំ ដើម្បី​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​ថ្មី លើ​ទឹកដី​ក្រុងព្រះសីហនុ និង​ឈ្នះ​កាដូ​អនុស្សាវរីយ៍​ជាច្រើន ជាមួយនឹង​ការបើកបរ​សាកល្បងរថយន្ត​ដ៏​ល្អ​បំផុត​លំដាប់​ពិភពលោក​។

​សូមបញ្ជាក់ថា ការបង្ហាញ​រថយន្ត​ថ្មី និង​ការបើកបរ​សាកល្បង ជា​រៀងរាល់ថ្ងៃ​ពីថ្ងៃ​អាទិត្យ​ទី​១ ខែមេសា ដល់​ថ្ងៃ​សៅរ៍​ទី​៧ ខែមេសា ឆ្នាំ​២០១៨​។  ចំណែកឯ​ការពិនិត្យរ​ថ​យន្ត​ដោយ​ឥតគិតថ្លៃ ចាប់ផ្តើម​ពីថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែមេសា រហូតដល់​ថ្ងៃ​សៅរ៍​ទី​៧ ខែមេសា ឆ្នាំ​២០១៨​។ 

​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​៖ 017-231-488 (​ភាសា​ខ្មែរ / អង់គ្លេស​-English) និង​លេខ 096 923 1488 (​ភាសា​ចិន​/ Chinese) ៕





























ព័ត៌មានទាក់ទង