«សង្ក្រាន្តស្វាយរៀង» នឹងរៀបចំនៅដងទន្លេវ៉ៃកូ និងទីតាំង៣ទៀត

ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» រយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ។ ព្រឹត្តិការណ៍នេះ រៀបចំនៅទីតាំងចំនួន ៤ រួមមាន រង្វង់មូលវិមានឯករាជ្យខេត្ត, មុខសាលាខេត្ត, សួនកុមារ និងតាមដងទន្លេវ៉ៃកូ។

លោក ទូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា៖ ព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» រៀបចំឡើងក្នុងគោលបំណងអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងចូលរួមថែរក្សាវប្បធម៌ប្រពៃណីខ្មែរ។ អភិបាលរងខេត្តរូបនេះ បន្ថែមថា ព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» លើកទី២នេះ នឹងមានកម្មវិធីថ្មីៗបន្ថែមពីកម្មវិធីក្នុងឆ្នាំមុន។
បើតាមអភិបាលរងខេត្តរូបនេះ ក្នុងព្រឹត្តិការណ៍នេះ មានការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ ការប្រគំតន្ត្រីសម័យ និងបុរាណ កម្មវិធីបណ្ដែតគោម និងកម្មវិធីនាតំបន់ត្រជាក់ចិត្តជាដើម។ លោក ទូច ប៉ូលីវ៉ា បញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសការនាំចំណូលសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង តាមរយៈការមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ២០១៨នេះ នឹងមានការតាំងបង្ហាញរូបតំណាងឆ្នាំ សម្រាប់អ្នកចូលរួមថតកម្សាន្តផងដែរ។ ជាមួយគ្នានេះ សម្រាប់បញ្ហា សុវត្ថិភាព សន្តិសុខវិញ មានការរក្សាសណ្ដាប់ធ្នាប់ និងបរិស្ថានជុំវិញបរិវេណបានល្អផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែលខេត្តស្វាយរៀង រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តស្វាយរៀង» ក្រោយពីជោគជ័យក្នុងឆ្នាំទី១ កន្លងទៅ។ ក្នុងឆ្នាំ២០១៧ ព្រឹត្តិការណ៍នេះ រៀបចំនៅរង្វង់ទន្លេវ៉ៃកូ ដោយមានប្រជាពលរដ្ឋចូលរួមជាង ៨ម៉ឺននាក់៕
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

