ព្រៃវែង៖ នាព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង នឹងរៀបចំការប្រឡងប្រជែងបវរកញ្ញាឯកវ័យចាស់ ស្រីស្អាត ប្រុសស្អាត និងតាមចម្រៀង ប្រចាំខេត្តព្រៃវែង។ ការប្រឡងប្រជែងនេះ ប្រព្រឹត្តទៅក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» នៅក្រុងព្រៃវែង ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសាខាងមុខនេះ។ បេក្ខជន បេក្ខនារី ដែលទទួលជ័យលាភី នឹងទទួលបានថវិកា ២លានរៀល។
បើតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ការប្រឡងប្រជែងជ្រើសរើសបវរកញ្ញាឯកវ័យចាស់ ស្រីស្អាត ប្រុសស្អាត និងតារាចម្រៀង ប្រចាំខេត្តព្រៃវែងនេះ ដើម្បីចូលរួមអបអរសាទរ និងញ៉ាំងបរិយាកាសនៃព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង»។ ការប្រឡងប្រជែងនេះ នឹងជ្រើសរើស បវរកញ្ញាឯកវ័យចាស់ ១រូប ស្រីស្អាត ១រូប ប្រុសស្អាត ១រូប និងតាមចម្រៀងឯក ១រូប ប្រចាំខេត្តព្រៃវែង។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ចូលរួមប្រឡងប្រជែង អាចចុះឈ្មោះនៅលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តព្រៃវែង ចាប់ពីថ្ងៃទី ១៤ មីនា ដល់ថ្ងៃទី ៣១ មីនា។ ដោយឡែក ជ័យលាភី បវរកញ្ញាឯកវ័យចាស់ ស្រីស្អាត ប្រុសស្អាត និងតារាចម្រៀងឯក ដែលជាជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ២លានរៀល។
សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសបវរកញ្ញាឯកវ័យចាស់ បេក្ខនារីទាំងអស់ ត្រូវជាស្ត្រីខ្មែរ ដែលមានអាយុចន្លោះពី៥៥ ដល់ ៦០ឆ្នាំ ជាបេក្ខនារីមានស្រុកកំណើតក្នុងខេត្តព្រៃវែង និងមានសុខភាពល្អ រួសរាយរាក់ទាក់។ បេក្ខនារី ដែលចូលរួមប្រកួតត្រូវមានសម្លៀកបំពាក់តាមបែបប្រពៃណី និងបែបសម័យ ពិសេសត្រូវចេះផាត់មុខ និងតុបតែងដោយខ្លួនឯង រួមទាំងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ។
ចំណែកឯ បេក្ខជន បេក្ខនារី ស្រីស្អាត ប្រុសស្អាត និងតារាចម្រៀងឯក ត្រូវមានអាយុចាប់ពី ១៦ឆ្នាំ ដល់២៥ឆ្នាំ មានស្រុកកំណើតក្នុងខេត្តព្រៃវែង និងមានសុខភាពល្អ រួសរាយរាក់ទាក់។ បេក្ខនារី ដែលចូលរួមប្រកួតត្រូវមានសម្លៀកបំពាក់តាមបែបប្រពៃណី និងបែបសម័យ ពិសេសត្រូវចេះផាត់មុខ និងតុបតែងដោយខ្លួនឯង រួមទាំងភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង» ជាព្រឹត្តិការណ៍ រៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងបង្កលក្ខណៈសប្បាយរីករាយដល់ពលរដ្ឋក្នុងខេត្តព្រៃវែង។ ព្រឹត្តិការណ៍នេះ មានរយៈពេល ៥ថ្ងៃ ពីថ្ងៃទី ១២ -១៦ ខែមេសា៕
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com