ផ្លូវជាតិ​លេខ​១១ ដែលមាន​ប្រវែង​ជាង ៩៦​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ឡើងវិញ ដោយ​ចំណាយ​ថវិកា​ជិត​១00​លាន​ដុល្លារ​

30/11/-0001 12:00 am ព្រៃវែង

​ព្រៃវែង​៖ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ការដ្ឋាន​សាងសង់​ឡើងវិញ​ផ្លូវជាតិ​លេខ ១១ ដែលមាន​ប្រវែង ៩៦.៤៨​គីឡូម៉ែត្រ ពី​អ្នក​លឿង ទៅដល់​ខេត្ត​ត្បូងឃ្មុំ ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់​ជាង ៩៤​លាន​ដុល្លារ​។



​ព័ត៌មាន​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​១១​នេះ  នឹង​រួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ ខេត្តព្រៃវែង និង​ត្បូងឃ្មុំ ហើយ​និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​។ ប្រភព​ខាងលើ បន្តថា មុននឹង​មានការ​សាងសង ផ្លូវ​នេះ ត្រូវបាន​ជួសជុល​ជា​បន្តបន្ទាប់ ដើម្បី​បង្ករ​លក្ខណៈ ភាពងាយស្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​



​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អរគុណ​រដ្ឋាភិបាល​ចិន ដែល​តែងតែ​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​កម្ពុជា​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច ហ៊ុន សែន បាន​សរសេរ​បែបនេះ​ថា​៖«​មិន​ត្រឹមតែ​អភិវឌ្ឍ​ខ្លួនឯង​ឲ្យ​បាន​រីកចម្រើន​ប៉ុណ្ណោះ​ទេ មិត្ត​ចិន​បាន ចូលរួមចំណែក​ជួយ​អភិវឌ្ឍ​ប្រទេសជិតខាង​មួយចំនួនទៀត​ផងដែរ ជាក់ស្តែង ប្រទេស​កម្ពុជា ជាដើម​»​។​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នាយ​រដ្ឋមន្ត្រី រដ្ឋាភិបាល​ចិន​បាន​ផ្តល់ជំនួយ​ក្នុងការ​សាងសង​ស្ពាន​ចំនួន​៧ ដល់​កម្ពុជា ដោយ​ចំណាយ​ថវិកា​ប្រមាណ ២១៦​លាន​ដុល្លារ​៕

ព័ត៌មានទាក់ទង