ត្រួតពិនិត្យ ៧​ស្ថានីយ៍​រកឃើញ​ទាំង ៧ លក់​មិន​គ្រប់​លីត្រ​នៅ​ក្រុង​បាត់ដំបង

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ផ្នែក​ម្ហូបអាហារ និង​ផ្នែក​ប្រេងឥន្ធនៈ ក្នុង​ក្រុង​បាត់ដំបង នៅ​ថ្ងៃទី​២០​ខែមីនា មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​រកឃើញ​ភាពមិនប្រក្រតី​តិចតួច​លើ​ផ្នែក​ចំណីអាហារ​។ តែ​ផ្នែក​ប្រេង​វិញ មន្ត្រី​ជំនាញ​រកឃើញ​ការប្រព្រឹត្ត​ខុស​គ្រប់​ស្ថានីយ​ទាំង​៧ ដែល​បាន​ចុះ​ត្រួតពិនិត្យ​។



​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ត្រួតពិនិត្យ​ស្ថានីយ​ចំនួន​៧ នៅក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។ ជា​លទ្ធផល រកឃើញ​ស្ថានីយ​ចំនួន ៥ លួច​បន្លំ​បរិមាណ និង​គុណភាព ហើយ​ស្ថានីយ​២​ទៀត លួច​បន្លំ​តែ​បរិមាណ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។​
​មន្ត្រី​កាំកុងត្រូល​បាន​ណែនាំ និង​ឲ្យ​ម្ចាស់​ស្ថានីយ​ចុះកិច្ចសន្យា​បញ្ឈប់​ការលក់​កេង​បន្លំ​ដូចនេះ​ទៀត​។​



​ដោយឡែក​ផ្នែក​ម្ហូបអាហារ​វិញ មន្ត្រី​កាំកុងត្រូល​អះអាងថា​មានតែ ២​គំរូ​សំណាក​ប៉ុណ្ណោះ (​ក្នុងចំណោម ១១៨ គំរូ​) ដែលមាន​វត្តមាន​សា​ធាតុគីមី​ហាមឃាត់​បូរ៉ា​ក់ ទៅលើ​គុយទាវ​ស​សៃ​ធំ និង​មី​ដុំ​ស​សៃ​លឿង​៕

ព័ត៌មានទាក់ទង