កាំកុងត្រូល រកឃើញ ៦​ស្ថានីយ លក់​ប្រេង​មិន​គ្រប់​លីត្រ​ក្នុង​ក្រុង​ពោធិ៍សាត់​

30/11/-0001 12:00 am ពោធិ៍សាត់

​ពោធិ៍សាត់​៖ មន្ត្រី​កាំកុងត្រូល បាន​ត្រួតពិនិត្យ​រកឃើញ​ស្ថានីយ​ចំនួន ៦ បាន​លក់​ប្រេងឥន្ធនៈ​មិន​គ្រប់​លីត្រ ក្នុង​ក្រុង​ពោធិ៍សាត់​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​។



​ក្នុង​ប្រតិបត្តិ​ការចុះ​ត្រួតពិនិត្យ​ស្ថានីយ​ដែល​ជាប់​សង្ស័យ​ក្នុង​ក្រុង​ពោធិ៍សាត់ នៅ​ថ្ងៃទី​១៩​ខែមីនា  មន្ត្រី​ជំនាញ​កាំកុងត្រូល​អះអាងថា មានតែ​ស្ថានីយ​មួយ​ប៉ុណ្ណោះ ដែល​ត្រឹមត្រូវ គឺ​ស្ថានីយ​សូគីម៉ិច លឹម ហ៊​ង ។ រីឯ​ស្ថានីយ​ចំនួន ៦ ទៀត​បាន​លួច​បរិមាណ​ប្រេងឥន្ធនៈ​ដែល​លក់​ជូន​អតិថិជន​។

​កាំកុងត្រូល​បញ្ជាក់ទៀតថា ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​បាន​រកឃើញ​ស្ថានីយ​២​កន្លែង ដែល​ពុំទាន់​កែប្រែ​តាម​ការណែនាំ គឺ​ស្ថានីយ ខាត់ ថៃ និង​ស្ថានីយ ជា ខេង ។​



​ដោយឡែក​ការពិនិត្យ​ផ្នែក​គីមី​វិញ មន្ត្រី​កាំ​កុង​រកឃើញ​ចំណាក​គំរូ​តែ​១​ប៉ុណ្ណោះ​ដែលមាន​បញ្ហា នោះ​គឺ​ដើម​ខាត់ណា​ដែលមាន​កាកសំណល់​ថ្នាំ​សម្លាប់​សត្វល្អិត ក្នុងចំណោម​ចំណាក​គំរូ ៣១ ៕ 

ព័ត៌មានទាក់ទង