ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» ជា​លើកដំបូង គ្រោង​ចំណាយ​ថវិកា​២០​ម៉ឺន​ដុល្លារ​

30/11/-0001 12:00 am បាត់ដំបង

​បាត់ដំបង​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង នឹង​រៀបចំ​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» រយៈពេល ៤​ថ្ងៃ ពីថ្ងៃ​ទី ១៣ ដល់​ថ្ងៃទី ១៦ ខែមេសា ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ជាពិសេស​បង្ហាញ​ពី​សមិទ្ធផល​កសិផល និង​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តបាត់ដំបង​។



relate 
​កញ្ញា រស់ ពៅ​ធីតា អនុប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តបាត់ដំបង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​បាត់ដំបង​» រៀបចំឡើង​ក្នុង​គោលបំណង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ថែរក្សា​វប្បធម៌ ប្រពៃណី​ខ្មែរ ។ អនុប្រធាន ស​.​ស​.​យ​.​ក​ខេត្តបាត់ដំបង​រូបនេះ បន្តថា ក្នុង​ព្រឹត្តិការណ៍​នេះ នឹងមាន​ការតាំង​បង្ហាញ​ពោត​យក្ស និង​ម្នាស់​យក្ស ដែលជា​ស្នាដៃ និង​ជា​កសិផល​របស់​ពលរ​ដ្ឋ​ក្នុងស្រុក​រុក្ខា​គិរី និង​ស្រុក​សំពៅ​លូន​។ បើតាម​កញ្ញា ពៅ​ធីតា សម្ភារ​យក្ស​ទាំងនេះ មាន​ទំហំ​ពី ១៥​ម៉ែត្រ ដល់ ២០​ម៉ែត្រ ដែល​ធ្វើ​ពី​ពោត និង​ម្នាស់​ស្រស់​។



​អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖« ព្រឹត្តិការណ៍​នេះ នឹង​នាំ​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ពិសេស​ផ្ដល់ឱកាស​ដល់​យុវជន​ក្នុង​ខេត្តបាត់ដំបង​ចូលរួម​រៀបចំ​ព្រឹត្តិការណ៍​នេះ​»​។​

​កញ្ញា រស់ ពៅ​ធីតា បញ្ជាក់ថា  ​ព្រឹត្តិការណ៍​«​ស​ង្គ្រា​ន​បាត់ដំបង​»នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ២០​ម៉ឺន​ដុល្លារ ​ដែល​ថវិកាទាំងនោះបានមកពីរដ្ឋបាលខេត្ត និងកា​រឧបត្ថម្ភពីសប្បុរសជន។ អនុប្រធាន ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង​រូបនេះ សង្ឃឹមថា​នឹងមាន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​កម្សាន្ត​ច្រើន ចន្លោះ​ពី ១០​ម៉ឺន​ទៅ ១៥​ម៉ឺន​នាក់ ក្នុង​រយៈពេល ៤​ថ្ងៃ​។



​ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង សហការ​ជាមួយ​រដ្ឋបាល​ខេត្តបាត់ដំបង ដែល​ប្រារព្ធ​នៅ​ទីតាំង​ចំនួន ៣ រួមមាន បរិវេណ​លោកតា​ដំបង​ក្រ​ញ៉ូ​ង​, វិទ្យាល័យ​នេ​ត​យ៉ង និង គរុកោសល្យខេត្ត ។ «​សង្ក្រាន្ត​បាត់ដំបង​» មានកម្ម​វិធី​សំខាន់ៗ​ចំនួន ៩ រួមមាន ពិព័រណ៍​សកម្មភាព ស​.​ស​.​យ​.​ក​, តំបន់​ត្រជាក់ចិត្ត​, ពិ​ព័រ​ណ៌​ទូទៅ​, តន្ត្រី​ស្រុកស្រែ​, អាហារ​នៃ​ក្ដី​ស្រឡាញ់​, ភូមិ ស​.​ស​.​យ​.​ក​, ភូមិ​ម្ហូប​ខ្មែរ​, ភូមិ​ក្បាច់គុន និង​តំបន់​សាសនា​។ សម្រាប់​ព្រឹត្តិការណ៍​នេះ កងកម្លាំង​៥០០​នាក់ នឹងដាក់​ការពារ​សន្តិសុខ ដល់​ប្រជាពលរដ្ឋ​។ នេះ​បើតាម​អនុប្រធាន ស​.​ស​.​យ​.​ក​ខេត្តបាត់ដំបង​ខាងលើ​៕


​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

ព័ត៌មានទាក់ទង