កោះកុង៖ រដ្ឋបាលខេត្តកោះកុង សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង នឹងរៀបចំព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា។ ព្រឹត្តិការណ៍នេះ នឹងរៀបចំនៅ ៤ទីតាំង សំខាន់ៗ រួមមាន ទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។
relate
ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» ជាព្រឹត្តិការណ៍លើកដំបូង នៅក្នុងខេត្តកោះកុង ដែលរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តក្នុងទឹកដីខេត្តកោះកុង និងដើម្បីបង្កើតបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនេះផ្ទាល់។ ក្នុងព្រឹត្តិការណ៍នេះ មានកម្មវិធីជាច្រើន រួមមានកម្មវិធីតាមបែបសាសនា ការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៍ផលិតផលរបស់ពលរដ្ឋតាមស្រុកនានា ជាពិសេសការប្រគំតន្ត្រីផងដែរ។
«កោះកុងសង្ក្រាន្ត» នឹងមាននៅទីតាំងចំនួន ៤សំខាន់ៗ គឺទីតាំងមុខសាលាខេត្តថ្មី, មុខសាលាខេត្តចាស់, ឆ្នេរសមុទ្របាក់ខ្លង និងទីតាំងសហគមន៍ទេសចរណ៍ពាមក្រសោប។ នេះបើតាមលោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង។
លោក សៀង កក្កដា ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» រៀបចំដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ដែលរៀបចំនៅទីតាំង ៤ផ្សេងគ្នា។ ប្រធានលេខាធិការដ្ឋាន ស.ស.យ. ក ខេត្តកោះកុងរូបនេះ បន្តថា គ្រប់ទីតាំងនីមួយៗនៃព្រឹត្តិការណ៍នេះ នឹងមានកម្មវិធីកម្សាន្តជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយដល់ភ្ញៀវទេសចរ ដែលមកកម្សាន្តនៅតាំង ពិសេសទីតាំងនីមួយៗជាតំបន់សក្ដានុពលទេសចរណ៍របស់ខេត្តផងដែរ។
លោក សៀង កក្កដា លើកឡើងថា ព្រឹត្តិការណ៍នេះ នឹងផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តកោះកុង ជាពិសេសក្នុងព្រឹត្តិការណ៍នេះ ក៏ផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងនាំចំណូលសេដ្ឋកិច្ចដល់ខេត្តកោះកុងផងដែរ។
ប្រធានលេខាធិការដ្ឋាន ស.ស.យ.ក ខេត្តកោះកុងរូបនេះ សង្ឃឹមថា ព្រឹត្តិការណ៍ «កោះកុងសង្ក្រាន្ត» នឹងមានភ្ញៀវទេសចរមកកម្សាន្តច្រើន ទាំងប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ រដ្ឋបាលខេត្ត និងស.ស.យ.ក. បានត្រៀមកម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខផងដែរ៕
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com