ឯកអគ្គរដ្ឋទូត​អាមេរិក ប្រតិកម្ម​ទៅនឹង​ប្រសាសន៍​សម្តេច ហ៊ុន សែន នៅ​អូស្ត្រាលី​

30/11/-0001 12:00 am កំពង់ធំ

​កំពង់ធំ​៖ ប្រតិកម្ម​ទៅនឹង​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី លោក William Heidt ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​សម្តែង​ការហួសចិត្ត​ចំពោះ​ការនិយាយ​ភ្ជាប់​ករណី​ស្លា​ប់លោក កែម ឡី ទៅ​សហរដ្ឋអាមេរិក និង​ការ​លើកឡើងថា លោក ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ី សេរី បារម្ភ​ពី​សុវត្ថិភាព​ខ្លួន​នៅ​សហរដ្ឋអាមេរិក​។​
 
​ក្នុងជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ស៊ីដនី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​តាម​ការផ្សាយ​ផ្ទាល់​លើ​ហ្វេ​ស​ប៊ុ​កថា លោក ជុន ចាន់​បុត្រ បាន​ទៅ​ជួប​លោក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​៧០ បន្ទាប់ពី​បាន​ជួប​លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​កូនប្រុស​របស់​សម្តេច​។ ក្នុងជំនួប​ទាំងនោះ លោក​បាន​អះអាងថា លោក ជុន ច័ន្ទ​បុត្រ សុំ​ឲ្យ​លោក ម៉ៅ សុផាន់ ជួយ​ការពារ ព្រោះ​ខ្លាច​អាមេរិក សម្លាប់​ដូច​លោក កែម ឡី​។​
relate
​លោក William Heidt បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ពិធី​មួយ​នៅ​ខេត្តកំពង់ធំ​ថា ការលើកឡើង​ទាំងនេះ ជាការ​វាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក ដែល​មិនអាច​ទទួលយកបាន​នោះឡើយ​។ លោក​បាន​អះអាងថា អាមេរិក ឈរលើ​គោលការណ៍​គោរព​សិទ្ធិ និង​តែងតែ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​ស្លា​ប់លោក កែម ឡី​។​
 
​ការ​ថ្លែង​ទាំងស្រុង​របស់លោក William Heid ជា​ភាសា​អង់គ្លេស​៖
 

ព័ត៌មានទាក់ទង