កាំកុងត្រូល រកឃើញ​ស្ថានីយ​៣​កន្លែង​លក់​ប្រេង​មិន​គ្រប់​លីត្រ​នៅ​កោះកុង​

30/11/-0001 12:00 am កោះកុង

​កោះកុង​៖ អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម បាន​ពិនិត្យឃើញ​ស្ថាន​នី​យ​ប្រេងឥន្ធនៈ​ចំនួន​៣​កន្លែង ធ្វើ​សកម្មភាព​លក់​ប្រេង​មិន​ត្រឹមត្រូវ​ផ្នែក​បរិមាណ និង​គុណភាព​។ នេះ​បើតាម​ការផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អគ្គនាយកដ្ឋាន​មួយ​នេះ​។​



​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន អគ្គនាយកដ្ឋាន​កាំកុងត្រូល ដោយ​ប្រើ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត បាន​ចុះ​ពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​៩​ទីតាំងនៅ​ខេត្តកោះកុង នៅ​ថ្ងៃទី​១២ និង​ទី​១៣​ខែមីនា​។ ជា​លទ្ធផល​ស្ថានីយ ៦​ទីតាំង​មាន​ភាពត្រឹមត្រូវ ខណៈ​៣​កន្លែង​ទៀត​ប្រព្រឹត្ត​ខុស​។ ក្នុងនោះ​ស្ថានីយ​២​ទីតាំង លក់​មិន​គ្រប់​លីត្រ និង​១​ទីតាំង​ទៀត​ខុស​ទាំង​បរិមាណ និង​គុណភាព​។​

​ប៉ុន្តែ​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ដែល​ផ្សព្វផ្សាយ​នេះ មិនបាន​បង្ហាញ​ឈ្មោះ​ស្ថានីយ ឬ​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ដែល​ប្រព្រឹត្ត​ខុស​ទាំង​នោះទេ​។
​អគ្គនាយកដ្ឋាន​កាំកុងត្រូល ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​ស្ថានីយ​ទាំង​៣​ទីតាំង​នោះ ដើម្បី​ឲ្យ​ធ្វើ​សកម្មភាព​លក់​ត្រឹមត្រូវ​ឡើងវិញ​៕

ព័ត៌មានទាក់ទង