«​ភាជន៍​បុរាណ​» ដែល​ពលរដ្ឋ​ប្រទះឃើញ ត្រូវបាន​ប្រគល់​ឲ្យ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី បាន​យក​ភាជន៍​បុរាណ ដែល​ប្រទះឃើញ​ក្នុង​ច្បារ​ដំឡូង​ខ្លួន ក្បែរ​ភូមិ មក​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ដើម្បី​ថែរក្សា​ទុក​។ ភាជន៍​នេះ មាន​ស្រទាប់​រលោង​ពណ៌​ត្នោត ត្រូវ​បានដឹងថា​ផលិតឡើង​ក្នុង​ស​.​វ​ទី​១១ ដល់ទី​១៣ នៃ​គ​.​ស​។ សភាព​ភាជន៍​នេះ ពេល​ជីក​បាន គឺ​បែក​មាត់​លើ​ស្រាប់ និង​បែក​ខ្លួន​បន្តិច ដោយសារ​ការជីក​ដី​ប៉ះ​ដោយ​អ​ចេតនា​។ ការប្រគល់​ភាជន៍​នេះ មិនមែនជា​លើកដំបូង​ឡើយ គឺ​កន្លងមក​ធ្លាប់មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ហើយ ដែល​ស្គា​ល់ពី​តម្លៃ​បេតិកភណ្ឌ​និង​ប្រគល់​វត្ថុ​បុរាណ​មួយចំនួន​ដល់​សារមន្ទីរ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ក្នុងន័យ​រួមគ្នា​ថែរក្សា​វត្ថុ​សិល្បៈ​ខ្មែរ​។​


​សូម​ទស្សនា​វីដេអូ​ដូចតទៅ​៖ 



 
​កាលពី​ខែកុម្ភៈ​កន្លងទៅ យុវជន ប៉ឹម ជាតិ  ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ថ្នល់ទទឹង បាន​យក​ក្រឡ​ភាជន៍​បុរាណ​ដែល​ខ្លួន​ប្រទះឃើញ​កាលពីដើម​ខែមករា​មក​នោះ មក​ប្រគល់ជូន​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ​។ តាម​ការរៀបចំ​របស់ ជាតិ ខ្លួន​បាន​ប្រទះឃើញ​ភាជន៍​នេះ នៅ​ដីចម្ការ​ដំឡូង ពេល​ទៅ​កាប់​ដី​បាន​ជម្រៅ​ដី​ប្រហែល​មួយ​តឹក ដែល​នៅ​ឆ្ងាយ​ពី​ភូមិ​ប្រមាណ​មួយ​គីឡូម៉ែត្រ​។ មុន​យកមក​ប្រគល់​ឲ្យ​សារមន្ទីរ  យុវជន ប៉ឹម ជាតិ   បាន​យក​ភាជន៍​បុរាណ​ទៅ​រក្សាទុក​នៅផ្ទះ តែ​ដោយ​បារម្ភ​ពី​សុវត្ថិភាព និង​មានគំនិត​ថែរក្សា​ភាជន៍​បុរាណ​ផង ក៏​សម្រេច​យកមក​ប្រគល់ឱ្យ​សារមន្ទីរ តាម​ការណែនាំ​ពី​មគ្គុទ្ទេសក៍​ភាសា​បារាំង​ម្នាក់ ។  
 
​អគ្គនាយិកា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ កញ្ញា ឆោម គ​ន្ធា បានឱ្យដឹងថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​ប្រជាពលរដ្ឋ​រស់នៅក្នុងរ​មណី​យ​ដ្ឋា​ន​អង្គរ បាន​យក​វត្ថុ​បុរាណ​ដែល​ប្រទះឃើញ យកមក​ប្រគល់ជូន​សារមន្ទីរ​ដើម្បី​ធ្វើការ​អភិរក្ស ក៏ដូចជា​តាំង​បង្ហាញ​ក្នុង​សារមន្ទីរ​។ កញ្ញា​ក៏បាន​កោតសរសើរ​ដល់​ស្មារតី​ប្រជាពលរដ្ឋ ដែល​បាន​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ បំណង​ថែរក្សា​វត្ថុ​ទាំងនោះ ជា​ប្រយោជន៍​សម្រាប់​កូនចៅ​តទៅ​ជំនាន់​ក្រោយៗ ឱ្យបាន​សិក្សា​និង​ស្វែងយល់​៕




ព័ត៌មានទាក់ទង