«ព្រែកកំពត» អន្ទងភ្ញៀវទេសចរឲ្យរីករាយនឹងសម្រស់ធម្មជាតិដ៏កម្រ

កំពត៖ ទេសភាពព្រែកធម្មជាតិដ៏កម្រ ដែលស្ថិតនៅចន្លោះក្រុងកំពត និងភ្នំបូកគោនេះ គឺ «ព្រែកកំពត» ជាព្រែកទឹកសាបដែលហូរធ្លាក់ពីភ្នំបូកគោ។ សភាពទឹកស្ងប់ស្ងាត់ ផ្ទៃមេឃខៀវស្រងាត់ អមដោយពពកស្អេកស្កះ ព្រមទាំងសម្រស់ជួរភ្នំដ៏វែងអន្លាយ ដែលជាទីគយគន់នេះ ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយរបស់អ្នកខេត្តកំពត។ «ព្រែកកំពត» បានអន្ទងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យរីករាយនឹងសម្រស់ព្រែកធម្មជាតិដ៏កម្រមួយនេះ តាមរយៈការជិះទូកកម្សាន្តនៅទីនេះ៕

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

