​ស្ករត្នោត​កំពង់ស្ពឺ! ពលរដ្ឋ​អាច​រកចំណូលបាន​ ៣០០០​ដុល្លារ ក្នុង​មួយ​រដូវ​

30/11/-0001 12:00 am កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ ស្ករត្នោត​ខេត្តកំពង់ស្ពឺ កំពុង​ទទួល​បានការ​គាំទ្រ​ខ្លាំង នៅក្នុង​បណ្ដា​ប្រទេស​ជាង​១០ ក្នុង​ពិភពលោក​។ មូល​ហេតុដែល​ស្ករត្នោត​កំពង់ស្ពឺ ទទួលបាន​ការគាំទ្រ​ច្រើន​នោះ ដោយសារតែ​ការផលិត​មាន​ស្ដង់ដា​រវេច​ខ្ចប់​ល្អ មាន​គុណភាព​ខ្ពស់ គ្មាន​ជាតិគីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។ លោក ហុង ហឿន អនុប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​អាច​រកចំណូលបាន​ជាង​៣០០០​ដុល្លារ ក្នុង​មួយ​រដូវ (៦​ខែ​) នៃ​ការផលិត​ស្ករត្នោត​នេះ​។ បើតាម​លោក ហុង ហឿន បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ ដែល​ប្រក​បរបរ​ផលិតផល​ស្ករត្នោត​នេះ កំពុងមាន​ជីវភាព​រស់នៅ​សមរម្យ​ផងដែរ​។



​ដើម្បី​ជ្រាប​ព័ត៌មាន​នេះ សូម​លោក អ្នកនាង ស្តាប់​ការបកស្រាយ​របស់លោក ហុង ហឿន អនុប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ ដែល​សាកសួរ​ដោយ​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ដូចតទៅ​៖

**audio2**


​ស្ករត្នោត​កំពង់ស្ពឺ គឺជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ ដែលមាន​ការទទួលស្គាល់​ពី​ថ្នាក់ជាតិ និង​អន្តរជាតិ​។ បច្ចុប្បន្ន​សមាគម​ផលិត​ស្ករ​រ​ត្នោត​កំពង់ស្ពឺ មាន​សមាជិក​ជាង​១៤០​គ្រួសារ ដែលជា​កសិករ​ផលិត នៅក្នុង​ភូមិ​ចំនួន​១១ ស្ថិតក្នុង​ស្រុក​សំរោង​ទង និង​ស្រុក​ឧ​ត្តុ​ង ហើយ​សមាគម​បាន​ដើរតួនាទី​ជា​អ្នកសម្របសម្រួល​រវាង​កសិករ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ចំនួន​៨ ដែលជា​ដៃគូ​របស់​សមាគម​។ ចំពោះ​រដូវ​កាល​នៃ​ការផលិត​ស្ករ​រ​ត្នោត​កំពង់ស្ពឺ​វិញ គឺមាន​រយៈពេល​៦​ខែ ដោយ​ចាប់ផ្ដើម​ពី​ខែធ្នូ រហូតដល់​ដើមខែ​មិថុនា​។​



​លោក ហុង ហឿន អនុប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​និយាយថា ស្ករត្នោត​ខេត្តកំពង់ស្ពឺ បាន​ចុះបញ្ជី​នៅ​ប្រទេស​ថៃ និង​វៀតណាម ដើម្បី​សម្គាល់​ម៉ាក​ភូមិសាស្ត្រ​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​រួចហើយ​។ «​នៅ​អឺរ៉ុប គេ​កំពុង​រៀបចំ​ម៉ាក​សម្គាល់​ម៉ាក​ភូមិសាស្ត្រ គឺ​ខាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម កំពុង​សហការ ទំនាក់ទំនង​គ្នា​ចុះបញ្ជី ហើយ​គេ​(​អឺរ៉ុប​)​ទទួលស្គាល់​ហើយ តែ​យើង​មិនទាន់បាន​ចុះ​ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​នៅឡើយ​ទេ​»​។ នេះ​បើជា​ការបញ្ជាក់​របស់ លោក ហុង ហឿន ដែល​បាន​បន្ថែមថា សមាគម​លោក បាន​ផ្គត់ផ្គង់​ស្ករត្នោត​ជាង​១៤០​តោន ក្នុង​ឆ្នាំ​២០១៧ ដល់​ក្រុមហ៊ុន​ជា​ដៃគូ សម្រាប់​ការនាំ​ចេញទៅ​ក្រៅប្រទេស និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

​បន្ថែម​ពីនេះ លោក ហុង ហឿន ប្ដេជ្ញា​ថា សមាគម​លោក នឹង​បន្ត​ស្វែងរក​ដៃគូ​សហការ​ទៀត ដើម្បី​បង្កើន​ទីផ្សារ​ផលិត​ស្ករត្នោត ឲ្យ​ប្រជាកសិករ​មាន​កម្លាំង​ផលិត​ស្ករ​បន្ថែម ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព​ពួក​គេ​ឲ្យ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​៕


សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»

១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។

២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet  មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ  017 222 978 ។

៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263  / 023 63 00 733 ។

៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទឹកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕

ព័ត៌មានទាក់ទង