អភិបាលខេត្ត​កំពង់ស្ពឺ​ប្រកាស​ដកហូត​ដី​២​ពាន់​ហិកតា​ដែល​រង​ការទន្ទ្រាន​នៅ​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​

30/11/-0001 12:00 am កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ អភិបាលខេត្ត​កំពង់ស្ពឺ បានប្រកាស​ដកហូត​ដី ជាង​២​ពាន់​ហិកតា ពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ដូង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ការដកហូត​នេះ ត្រូវបាន​លោក​អភិបាលខេត្ត វ៉ី សំណាង អះអាងថា ដី​ទាំងនោះ ជា​ដី​ដែល​ប្រជាពលរដ្ឋ បាន​លួច​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​។


​តាម​សេចក្ដីប្រកាស​របស់​អភិបាលខេត្ត​កំពង់ស្ពឺ អាជ្ញាធរ បានប្រកាស​ដកហូត​ដី ចំនួន​២,០៨៨​ហិកតា នៅ​ជួរ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ស្ថិតនៅ​ភូមិ​ដូង ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ លិខិត​ដែល​ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ​នេះ​បាន​បញ្ជាក់ថា ដី​ដែល​ដកហូត​ពី​ពលរដ្ឋ​នេះ គឺជា​ដីព្រៃ​កម្មសិទ្ធិ​របស់​រដ្ឋ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែល​ប្រជាពលរដ្ឋ​បាន​លួច​ចូលទៅ​កាប់​ព្រៃ និង​ទន្ទ្រាន​យក​ជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។​
​ការសម្រេច​នេះ បាន​ទុកពេល​ឲ្យ​ប្រជាពលរដ្ឋ ចំនួន​៣០​ថ្ងៃ ក្នុង​ការតវ៉ា និង​កំណត់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​ការសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព​៕
 
 

ព័ត៌មានទាក់ទង