ចូលឆ្នាំ​ចិន​៖ សាលាក្រុង​សៀមរាប​ហាម​មិនឱ្យ​លក់ និង​ដុត​រំសេវ ផាវ គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ សាលាក្រុង​សៀមរាប បានចេញ​បទបញ្ជា ស្តីពី​ការ​ការទប់ស្កាត់ ការនាំ​ចូល ទិញ លក់ រំសេវ ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ក្នុងឱកាស​បទ​ចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម​។ តាម​សាលាក្រុង​សៀមរាប បទបញ្ជា​នេះ មានបំណង​ដើម្បី​រក្សា​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ចៀសវាង​អគ្គិភ័យ និង​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​។​ល​។



​ក្នុង​បទបញ្ជា​ចុះ​ថ្ងៃទី​៧ ខែកុម្ភៈ សាលាក្រុង​សៀមរាប បានដាក់​ចេញ​នូវ​បទបញ្ញត្តិ​ចំនួន​៥​ចំណុច ដែល​ក្នុងនោះ​រួមមាន ហាម​នាំចូល លក់ ទិញ រំសេវ ផាវ និង​គ្រឿងផ្ទុះ​ផ្សេងៗ មក​ធ្វើ​អាជីវកម្ម​នៅលើ​ទីផ្សារ តាម​ផ្ទះ និង​ទីសាធារណ​។ ហាម​ប្រើ​គ្រឿងផ្ទុះ​ខាងលើ ដើម្បី​ដុត​កម្សាន្ត និង​អបអរ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន វៀតណាម ។ គ្រប់​អង្គភាព​ត្រូវ​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព សន្តិសុខ​សង្គម ដោយ​ត្រួតពិនិត្យ និង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជន​ដែល​ប្រព្រឹត្តល្មើស​នឹង​បទបញ្ជា​ខាងលើនេះ ហើយ​អប់រំ ណែនាំ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ជាបន្ទាន់ ករណី​ជន​នោះ​នៅតែ​ប្រព្រឹត្ត​អំពើ​ល្មើស​ទៀត ត្រូវធ្វើ​ការព្រមាន  ពិន័យ និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕

ព័ត៌មានទាក់ទង