មនុស្ស​៤​នាក់ អាច​ស្ពាយ​សម្ភារ ទម្ងន់​៧០​គីឡូក្រាម ឡើង​ភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​

30/11/-0001 12:00 am កំពង់ស្ពឺ

​កំពង់ស្ពឺ​៖ អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​៤​នាក់ បាន​ស្ពាយ​អីវ៉ាន់​៧០​គីឡូក្រាម​ក្នុង​ម្នាក់ៗ ដើម្បី​នាំ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ចំនួន​៩​នាក់ ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ា​ល់​។ សម្ភារ​ជាច្រើន​គីឡូក្រាម​ទាំងនេះ ជា​របស់​អ្នកទេសចរ​ជនជាតិ​ជប៉ុន​ទាំងនោះ ដែល​ភាគច្រើន​មាន​អាយុ​៧០​ឆ្នាំ ហើយ​មិនអាច​ស្ពាយ​សម្ភារ​ឡើង​ភ្នំ​ដោយ​ខ្លួនឯង​។ ដោយសារ​បញ្ហា​នេះ ទើប​ក្រុម​អ្នក​នាំ​ភ្ញៀវទេសចរ​ទាំង​៤​នាក់ ជួយ​ស្ពាយ​សម្ភារ​ទាំងនោះ ឡើងទៅ​កាន់​កំពូលភ្នំ​ឱ​រ៉ា​ល់​។​

​ក្រុម​អ្នក​ឡើង​ភ្នំ​៤​នាក់ បាន​ស្ពាយ​សម្ភារ​ជាច្រើន រហូតដល់​៧០​គីឡូក្រាម ដើម្បី​នាំ​ភ្ញៀវទេសចរ​ជនជាតិ ជប៉ុន​ចំនួន​៩​នាក់ ឡើងទៅ​ភ្នំ​ឱ​រ៉ា​ល់​។ អ្នក​ទាំង​៤​នាក់ គឺមាន​ការដឹកនាំ​ដោយ​លោក ឈឺ​ន ឆី​ម ដែលជា​ប្រធាន​ក្រុម​អ្នក​នាំ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រចាំ​នៅ​ជើងភ្នំ​ឱ​រ៉ា​ល់​។ បើតាម​លោក ឆី​ម ដោយសារតែ​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន ទាំង​៩​នាក់​មាន​វ័យ​ប្រមាណ ៧០​ឆ្នាំ​ដូចៗ​គ្នា ដូច្នេះ​គេ​មិនអាច លើក​សម្ភារ​ឡើងលើ​ភ្នំ​ដោយ​ខ្លួនឯង​នោះទេ​។ 


 
​ដោយសារ​បញ្ហា​នេះហើយ ទើប​ក្រុម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ទាំង ៤​នាក់ បានរៀបចំ​សម្ភារ​របស់​ភ្ញៀវ​ដាក់​ក្នុង​បាវ​អង្ករ​ធំ ម្នា​ក់មួយៗ​។ ទម្ងន់​ដ៏​ធ្ងន់​នេះ មិនមែនជា​ឧបសគ្គ​សម្រាប់​ក្រុម​អ្នក​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឡើយ ពួកគេ​នៅតែ​អាច​នាំ​ភ្ញៀវ និង​លើក​សម្ភារ​ឡើងទៅ​កំពូលភ្នំ​បាន​ដដែល​។ តែ​ល្បឿន​នៃ​ការឡើង​ភ្នំ គឺ​យឺត​ជាង​ពេលមុនៗ​ចំនួន​៤​ម៉ោង ពោលគឺ​ត្រូវ​ចំណាយ​ពី​៧​ម៉ោង ទៅ​១១​ម៉ោង ទើប​ទៅដល់​សំណាក់​ទី​២ (​កន្លែង​សម្រាក​នៅ​ចង្កេះភ្នំ​) នៃ​ភ្នំ​ឱ​រ៉ា​ល់ ។ នេះ​បើតាម​ការអះអាង របស់​ប្រធាន​ក្រុម​នាំ​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ 
 
​លោក ឈឺ​ន ឆី​ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ទម្ងន់​ដែល​ស្ពាយ​ប្រមាណ​៧០​គីឡូក្រាម​នេះ នៅ​មិនទាន់​បូ​កប​ញ្ជូ​ល​នូវ​អង្ករ ត្រី​សាច់ បន្លែ ដែល​ក្រុម​អ្នក​នាំ​ភ្ញៀវទេសចរ​ឡើង​ភ្នំ បាន​ស្ពាយ​ឡើង​ទៅមុន​មួយថ្ងៃ​ដើម្បី​ត្រៀម​ទុក​ធ្វើ​ម្ហូបអាហារ ឲ្យ​ភ្ញៀវទេសចរ​ទាំង​៩​នាក់​នេះឡើយ​។ អាហារ​ដែល​ស្ពាយ​ទៅ​ទុក​មុន​នោះ​គឺ​សម្រាប់​ការ​ស្នាក់នៅ​មួយ​យប់ ពីរ​ថ្ងៃ​របស់​ក្រុម​អ្នកទេសចរ​ជនជាតិ​ជប៉ុន​»​។​


relate
 
​បើតាម​លោក ឈឺ​ន ឆី​ម ក្រុម​របស់លោក អាច​រក​ពី​ចំណូល​ពី​ការជូន​ភ្ញៀវ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ បាន​៣៥​ដុល្លារ​ក្នុង​មួយថ្ងៃ ។ ប៉ុន្តែ​លោក ឈឺ​ន ឆី​ម ដែលជា​ប្រធាន​ក្រុម​នេះ ទទួលបាន​ចំណូល​ច្រើនជាងគេ ដោយសារតែ​លោក ជា​អ្នករៀបចំ​ចាត់ចែង កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន អាហារ​សម្រាប់​ភ្ញៀវ (​តម្លៃ​អាហារ​សម្រាប់​ភ្ញៀវ​ម្នាក់​៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​) រួមទាំង​សេវា​ផ្សេងៗ​ទៀត​។​
 
​កាលពី​ឆ្នាំ​២០១៧ កន្លងមក មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​១​ពាន់​នាក់ បាន​ឡើងលើ​ភ្នំ        ឱ​រ៉ា​ល់​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ដែល​ប្រាប់​ក្រុមការងារ​ក្រុមហ៊ុន Star Auto Cambodia ក្នុង​កម្មវិធី​«Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ដោយ​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក thmeythmey.com និង Fresh News កាលពី​ថ្ងៃទី​២៩ មករា ដល់​ថ្ងៃទី​១ កុម្ភៈ​ឆ្នាំ​២០១៨ ៕
 
​សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម្ភ នៅក្នុង​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» 
១, ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​
 
២, ហាង​លក់ទំនិញ Baby outlet ជា​ហាង​ទំនិញ​ដ៏​ធំ​សម្រាប់​កុមារ​តូចៗ ទារក និង​ស្ត្រី​មាន​ផ្ទៃពោះ​។ Baby Outlet  មាន ៣​សាខា​។ សាខា​ទី​១ នៅ​ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក​, សាខា​ទី​២ នៅតាម​បណ្ដា​យ​ផ្លូវ​កម្ពុជា​ក្រោម ខាងក្រោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាខា​ទី​៣ នៅ​ខាងត្បូង​វិមានឯករាជ្យ ជាប់​នឹង​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ  017 222 978 ។ 
 
៣, ក្រុមហ៊ុន Serge Comtesse (​ស៊ែ​ក កុង​តេស​) ជា​ក្រុមហ៊ុន​តែមួយគត់ ដែល​នាំចូល​ផ្តាច់មុខ​ពី​ប្រទេស​អាល្លឺម៉ង់​នូវ​ផលិតផល Schwarzkopf (​ស្វ​កខ​ប​) Professional គឺ​ប្រភេទ​ផលិតផល​ការពារ និង​ថែរក្សា​សរសៃសក់​បាន​យ៉ាង​ល្អ​។ ក្រុមហ៊ុន ស៊ែ​ក កុង​តេស មាន​ទីតាំងនៅ ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។ ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់ 023 966 263  / 023 63 00 733 ។​
 
៤, ក្រុមហ៊ុន​កូកាកូឡា ដែល​បាន​ឧបត្ថម្ភ​ភេសជ្ជៈ និង​ទិ​ក​ពិសា Dasani ។ ទាក់ទង​តាម​លេខ​ទូរ​សព្ទ 023 428 995 / 428 996 ៕

ព័ត៌មានទាក់ទង