លោក ឈឺន ឆីម រកចំណូលបាន១០០០ដុល្លារក្នុងមួយខែ ពីការនាំភ្ញៀវឡើងភ្នំឱរ៉ាល់

កំពង់ស្ពឺ៖ លោក ឈឺន ឆីម បានប្រកបរបរនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ អស់រយៈពេលជាង១៤ឆ្នាំហើយ ចាប់តាំងពីឆ្នាំ២០០៤មក។ តាមរយៈការងារនាំភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់នេះ លោក ឈឺន ឆីម អាចរកចំណូលជាមធ្យមបាន១០០០ដុល្លារ សម្រាប់ផ្គត់ផ្គង់គ្រួសារ។

បើយើងមើលទៅលើការងារនាំភ្ញៀវឡើងភ្នំឱរ៉ាល់នេះ យើងប្រាកដជាគិតថា ជាការងារលំបាក ហើយរកចំណូលបានតិចសម្រាប់ទ្រទ្រង់ជីវភាព ដោយសារតែមនុស្សតិចណាស់ដែលចាប់អារម្មណ៏ធ្វើដំណើរកម្សាន្តបែបផ្សងព្រេង(Adventure) លើភ្នំឱរ៉ាល់នេះ ។ ប៉ុន្តែវាមិនមែនដូចជាការគិតឡើយ។ លោក ឈឺន ឆីម ដែលបានប្រកបរបរជូនភ្ញៀវទេសចរឡើងភ្នំឱរ៉ាល់ជាង១០ឆ្នាំមកនេះ បែជាមានភាពរីករាយនឹងការងារឡើងភ្នំនេះទៅវិញ។ នោះក៏ព្រោះតែការងារនេះ បានជួយឲ្យលោក ឈឺន ឆីម អាចរកចំណូលបានដល់១០០០ដុល្លារក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ក្នុងកិច្ចសម្ភាសខ្លីជាមួយសារព័ត៌មានថ្មីៗ លោក ឈឺន ឆីម ដែលជាប្រធានក្រុមនាំភ្ញៀវឡើងភ្នំឱរ៉ាល់ បាននិយាយដូច្នេះថា ៖«ខ្ញុំជូនភ្ញៀវឡើងភ្នំឱរ៉ាល់នេះ បានជួយឲ្យជីវភាពខ្ញុំមានភាពប្រសើរឡើង និងរីកចម្រើនជាងមុន ព្រោះខ្ញុំអាចរកចំណូលជាមធ្យមបាន ១០០០ដុល្លារក្នុងមួយខែ ចាប់តាំងពីភ្ញៀវចាប់អារម្មណ៏ឡើងភ្នំរយៈពេលពីរ -បីឆ្នាំចុងក្រោយនេះ។ ប៉ុន្តែចំណូលដែលរកបាននេះ វាមិននៅសល់ច្រើនប៉ុន្មានទេ ដោយសារតែពេលណាគ្មានភ្ញៀវមកលេង ខ្ញុំត្រូវយកប្រាក់ចំណូលមួយចំណែកចំណាយលើការធ្វើស្រែចំការ និងការហូបចុក និងព្យាបាលជំងឺផងដែរ។ ដូច្នេះនិយាយជារួម បើចំណាយអស់នៅសល់បាន២០០ដុល្លារក្នុងមួយខែដែរ»។
relate

ដើមឡើយលោក ឈឺន ឆីម គឺជាពលរដ្ឋម្នាក់ដែលធ្លាប់ប្រកបរបរដើរកាប់ឈើលក់ទេ។ ប៉ុន្តែលោក ឆីម បានបោះបង់របរកាប់ឈើខុសច្បាប់នេះវិញ បន្ទាប់ពីមានភ្ញៀវជួលឲ្យលោកជូនលើភ្នំឱរ៉ាល់ កាលពីឆ្នាំ២០០៤។«ដំបូងខ្ញុំដើរកាប់ឈើលក់ជាមួយពលរដ្ឋក្នុងភូមិដែរ ប៉ុន្តែក្រោយមកខ្ញុំគិតថា ការកាប់ឈើមិនបានផ្ដល់ប្រយោជន៍ដល់សង្គម និងមិនអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានក៏ខ្ញុំសម្រេចឈប់ប្រកបរបរនេះ ។ ខ្ញុំយល់ថា ការកាប់ឈើនិងការនាំភ្ញៀវឡើងភ្នំ មានភាពខុសគ្នាឆ្ងាយ ព្រោះកាលពីខ្ញុំនៅកាប់ឈើបានត្រឹមតែអស់កម្លាំង និងបំផ្លាញធម្មជាតិ ហើយគ្មានលុយសល់ទេ។ តែពេលខ្ញុំចាប់ផ្ដើមនាំភ្ញៀវឡើងភ្នំវាជួយឲ្យខ្ញុំអាចរកចំណូលបានច្រើន និងសល់លុយកាក់ខ្លះ ហើយគ្រាន់តែអស់កម្លាំងប៉ុណ្ណោះ»។ នេះជាការអត្ថាធិប្បាយរបស់លោក ឈឺន ឆីម ដែលបានបន្ថែមលោក អាចរកពីចំណូលពីការជូនភ្ញៀវឡើងភ្នំឱរ៉ាល់ បាន៣៥ដុល្លារក្នុងមួយថ្ងៃ និងតម្លៃដោយឡែកនៃការរៀបចំអាហារសម្រាប់ភ្ញៀវ (តម្លៃអាហារសម្រាប់ភ្ញៀវម្នាក់៣ម៉ឺនរៀលក្នុងមួយថ្ងៃ) រួមទាំងសេវាផ្សេងៗទៀត។

ក្រុមហ៊ុន Star Auto Cambodia ដែលបានរៀបចំកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News ទើបតែបញ្ចប់បេសកម្មឡើងភ្នំឱរ៉ាល់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈនេះ។ ក្នុងកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង»ដែលធ្វើដំណើរឡើងទៅកំពូលភ្នំឱរ៉ាល់ ដើម្បីផ្ដិតយករូបភាព និងទេសភាពនានានៅលើភ្នំកម្ពស់១,៨១៣ម៉ែត្រ ដែលជាភ្នំខ្ពស់ជាងគេនៅប្រទេសកម្ពុជានេះ ក្រុមហ៊ុន Star Auto Cambodia ក៏បានជួលក្រុមលោក ឈឺន ឆីម ដែលមានគ្នាចំនួន៥នាក់ឲ្យជួយនាំឡើងភ្នំផងដែរ។

បើតាមលោក ឈឺន ឆីម ក្រុមហ៊ុន Star Auto Cambodia ដែលបានរៀបចំកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News គឺជាក្រុមទី៧ ហើយ ដែលលោកបានឡើងភ្នំឱរ៉ាល់ក្នុងដើមឆ្នាំ២០១៨នេះ។ ហើយក្នុងខែកុម្ភៈនេះ លោក ឈឺន ឆីម ក៏មានភ្ញៀវទេសចរចំនួន៥ក្រុមទៀត ត្រៀមជួល(កក់)លោកឲ្យនាំឡើងភ្នំឱរ៉ាល់ដែរ។

កាលពីឆ្នាំ២០១៧ កន្លងមក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ១០០០នាក់ បានឡើងលើភ្នំឱរ៉ាល់។ នេះបើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលប្រាប់ក្រុមការងារក្រុមហ៊ុន Star Auto Cambodia ដែលបានរៀបចំកម្មវិធី«Mercedes-Benz និងកំណប់អាថ៌កំបាំង» ដោយសហការជាមួយសារព័ត៌មានអេឡិចត្រូនិក thmeythmey.com និង Fresh News៕
សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថមនៅក្នុងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»
១, ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ និងដាក់លក់នូវគ្រប់ប្រភេទរថយន្ត Mercedes ប្រចាំនៅកម្ពុជា។ ទីតាំងស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនងផ្នែកទូទៅ 023 231 488 , ផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
២, ហាងលក់ទំនិញ Baby outlet ជាហាងទំនិញដ៏ធំសម្រាប់កុមារតូចៗ ទារក និងស្ត្រីមានផ្ទៃពោះ។ Baby Outlet មាន ៣សាខា។ សាខាទី១ នៅទួលគោក ទល់មុខសាលាបឋមសិក្សាទួលគោក, សាខាទី២ នៅតាមបណ្ដាយផ្លូវកម្ពុជាក្រោម ខាងក្រោយទីស្ដីការគណៈរដ្ឋមន្ត្រី និងសាខាទី៣ នៅខាងត្បូងវិមានឯករាជ្យ ជាប់នឹងសកលវិទ្យាល័យបញ្ហាសាស្ត្រកម្ពុជា។ ទាក់ទងតាមលេខទូរស័ព្ទ 017 222 978 ។
៣, ក្រុមហ៊ុន Serge Comtesse (ស៊ែក កុងតេស) ជាក្រុមហ៊ុនតែមួយគត់ ដែលនាំចូលផ្តាច់មុខពីប្រទេសអាល្លឺម៉ង់នូវផលិតផល Schwarzkopf (ស្វកខប) Professional គឺប្រភេទផលិតផលការពារ និងថែរក្សាសរសៃសក់បានយ៉ាងល្អ។ ក្រុមហ៊ុន ស៊ែក កុងតេស មានទីតាំងនៅ ផ្លូវលេខ២១E0, ផ្លូវលេខ១៣៦ កែងផ្លូវ៤៩, សង្កាត់ផ្សារថ្មីIII, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់ 023 966 263 / 023 63 00 733 ។
៤, ក្រុមហ៊ុនកូកាកូឡា ដែលបានឧបត្ថម្ភភេសជ្ជៈ និងទិកពិសា Dasani ។ ទាក់ទងតាមលេខទូរស័ព្ទ 023 428 995 / 428 996 ៕

-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com