ជប៉ុន​ផ្ដល់​ថវិកា​ជាង​៧​លាន​ដុល្លារ ដល់​CMAC សម្រាប់​បោសសម្អាត​មីន​នៅ​ខេត្តបាត់ដំបង​

30/11/-0001 12:00 am បាត់ដំបង

​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង ៧.៤​លាន​ដុល្លារ​អាមេរិក ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) សម្រាប់​ការអនុវត្ត​ការងារ​បោសសម្អាត​មីន និង​ជួយ​អ្នករងគ្រោះ​ដោយសារ​មីន នៅ​ខេត្តបាត់ដំបង ក្នុង​យុទ្ធនាការ​ឆ្នាំ​២០១៨​នេះ​។​



​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា (CMAC)  បាន​និយាយថា ជំនួយឥតសំណង​ដែល​ជប៉ុន ផ្ដល់​ឲ្យ​កម្ពុជា​នេះ នឹង​យកទៅ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​ចំនួន​៤​ក្នុង​ខេត្តបាត់ដំបង ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់ ៤​លាន​ដុល្លារ​អាមេរិក​។ ចំណែក​ទឹកប្រាក់ ៣.៤​លាន​ដុល្លារ​ទៀត CMAC បាន​ទិញ​គ្រឿងចក្រ​កម្ទេច​មីន​ចំនួន ៥​គ្រឿង បូករួម​នឹង​គ្រឿងបន្លាស់ និង​តង់​ស្នាក់នៅ​សម្រាប់​អ្នកដោះមីន​ចំនួន ៥០​តង់​ធំ​ផងដែរ​។

​បើតាម​លោក ហេង រតនា គ្រឿងចក្រ និង​សម្ភារ ដែល​CMAC បាន​បញ្ជា​ទិញ​នេះ នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៨​ខាងមុខ​។ ថវិកា​ជាង​៧​លាន​ដុល្លារ​នេះ រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​មក​កម្ពុជា កាលពី​ចុងឆ្នាំ​២០១៧​កន្លងមក សម្រាប់​អនុវត្ត​ការងារ​បោសសម្អាត​មីន នៅ​ឆ្នាំ​២០១៨ ៕

​ប្រ​ភ​ពេ​ពី AKP

ព័ត៌មានទាក់ទង