ឆ្នាំ​២០១៧ សាខា​ពន្ធដា​ខេត្ត​ព្រះសីហនុ ប្រមូល​ពន្ធ​បាន​ជិត ២០​លាន​ដុល្លារ​

30/11/-0001 12:00 am ព្រះសីហនុ

​ឆ្នាំ​២០១៧ សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ប្រមូល​ពន្ធ​បាន​ចំនួន ១៩,៤១៨,៧២៨ ដុល្លារ ដោយ​កើនឡើង ១៨៨​ភាគរយ ក្នុងនោះ​ចំណូល​ថវិកាជាតិ​មាន​ចំនួន ២០,៩២៤,១១១,០៨៧​រៀល ស្មើនឹង​ជាង ៥​លាន​ដុល្លារ កើនឡើង ១២៨​ភាគរយ​។ នេះ​បើតាម​ការផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​(AKP) ថ្ងៃទី​១៨ ខែមករា នេះ​។​



 AKP បាន​ស្រង់​សម្តី​របស់លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ ទៅ​ចុះផ្សាយ​ថា ក្នុង​ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​សហការ​ជាមួយនឹង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​កាណាឌីយ៉ា ក្នុងការ​រួមចំណែក​ប្រមូល​ពន្ធ​លើ​សេវាសាធារណៈ នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ បើតាម AKP ដដែល ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហនុ បាន​បន្ត ការងារ​ប្រមូល​ពន្ធ​នៅក្នុង​ឆ្នាំ​២០១៧ មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់​គួរឱ្យកត់សម្គាល់​។

​លោក សន ស៊ី​ផល  បានបញ្ជាក់​ដូច្នេះ​ថា​៖«​សន្ទុះ​នៃ​ការទិញ ដូរ​ផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ មានការ​កើនឡើង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​កាតព្វកិច្ច​បង់ពន្ធ​ជូន​រដ្ឋ មិនមាន​ការកកស្ទះ ដូច​ឆ្នាំ​កន្លងទៅ​។ ពិសេស​នៅពេល​បិទ​បញ្ចប់​នៃ​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រចាំឆ្នាំ​២០១៧»​។ លោក បញ្ជាក់​ចុង​ក្រោង​ថា នៅ​ឆ្នាំ​២០១៨ ការប្រមូល​ពន្ធ​នៅ ខេត្ត​ព្រះសីហនុ នឹងមាន​ការកើនឡើង​ជា​បន្តទៀត​៕

ព័ត៌មានទាក់ទង