ទស្សនាសម្រស់ទឹកធ្លាក់ឡែនឃិន ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ទឹកធ្លាក់ឡែនឃិន ជាទីតាំងទេសចរណ៍ធម្មជាតិមួយកន្លែង ដែលបានជួយលើកសក្ដានុពលវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី។ ទឹកធ្លាក់នេះស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ នាឱកាសចូលរួមកម្មវិធីដំណើរទស្សនៈកិច្ចរបស់អ្នកសារព័ត៌មានទៅកាន់ដែនជម្រកសត្វព្រៃកែវសីមា និងទស្សនាគម្រោងទេសចរណ៍ធម្មជាតិ ដែលរៀបចំដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានផ្ដិតរូបភាពសម្រស់ទឹកធ្លាក់មួយនេះ។
សូមទស្សនាវីឌីអូ ខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

