បុណ្យចូលឆ្នាំ​សកល​៖ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​ជាង​៣៣​ម៉ឺន​នាក់​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ដូច​រាល់​ឆ្នាំ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ តែង​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្ត សៀមរាប ក្នុងឱកាស​បុណ្យទាន​សំខាន់ៗ តួយ៉ាង​បុណ្យចូលឆ្នាំ​សកល​ជាដើម​។ របាយការណ៍​របស់​អា​ជ្ញា​ធរ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ ខេត្តសៀមរាប​ទទួលបាន​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាង ៣៣​ម៉ឺន​នាក់​។​



​ក្នុង​របាយការណ៍​រប​ស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​ចេញផ្សាយ​នៅ​យប់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ និង​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន ភ្ញៀវទេសចរ​ដែល​ចូលរួម​អបអរ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ និង​ចូលឆ្នាំ​សកល​នៅ​ឆ្នាំនេះ មាន​ចំនួន​សរុប ៣៣៣,០៨៥​នាក់ កើនឡើង ជាង​៧០%​។ ក្នុងនោះដែរ ទេសចរ​អន្តរជាតិ​មាន​ចំនួន ៣៣,០៨៥​នាក់ កើនឡើង​ជាង ៩% ចំណែក​ទេសចរ​ជាតិ មាន​ចំនួន ៣០​ម៉ឺន​នាក់ តួលេខ​កើនឡើង​ជាង ៦% បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។​



​គួរឱ្យ​ដឹងផង​ដែរ​ថា នៅ​យប់​ឆ្លង​ឆ្នាំ ចូលឆ្នាំ​សកល​២០១៨ នៅ​តំបន់​ផាប់​ស្ទ្រី​ត ផ្សារ​ចាស់ ដែលជា​តំបន់​សំខាន់​នៅក្នុង​សៀមរាប មាន​មនុស្ស​កកកុញ ចំណែក​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​នានា សឹង​គ្មាន​កន្លែង​អង្គុយ​។ តាម​អាជ្ញាធរ​បានឱ្យដឹង​ដែរ​ថា កាំ​ជ្រួញ​ប្រមាណ ១​ពាន់​គ្រាប់ ត្រូវបាន​បាញ់​នៅតាម​បណ្តា​សណ្ឋាគារ និង​តំបន់​កម្សាន្ត​មួយចំនួន ដើម្បី​អបអរសាទរ ការមកដល់​ឆ្នាំ​ថ្មី ឆ្នាំ​២០១៨៕







ព័ត៌មានទាក់ទង