បដិមា​«​តាបស​សុមេធ​» បង្ហាញ​ពី​ជាតិ​មួយ​របស់​ព្រះពុទ្ធ​មុន​ត្រាស់ដឹង​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ បដិមា​មួយអង្គ នាម​«​តាបស​សុមេធ​» ដេក​ក្រាប​ធ្វើ​ស្ពាន ឲ្យ​ព្រះពុទ្ធ​ឆ្លង ជា​បដិមា​មួយ​ដែល​គេ​កម្រ​នឹង​បានឃើញ​។ បដិមា​នេះ មាន​តម្កល់​នៅ​សារមន្ទីរ​ជាតិ​អង្គរ នៅក្នុង​បន្ទប់ «​វិចិត្រសាល​ល្អ​ឯកៈ ព្រះពុទ្ធ​បដិមា ១០០០​អង្គ​»​។



​ជា​បដិមា​មួយ ដែល​គេ​កម្រ​នឹង​បានឃើញ ហើយ​អាចមាន​តែមួយ​នៅ​កម្ពុជា​ផង​។ តាម​ការពន្យល់​ពី​អ្នកជំនាញ រូបនេះ​មាននៅ​តាម​ជញ្ជាំង​ប្រាសាទ និង​កម្រ​គេ​ឆ្លាក់​ធ្វើជា​បដិមា​ណាស់​។ រូបនេះ​ត្រូវបាន​នាំយក​ពី​ប្រាសាទ ភ្នំ​វាក់ (​ជិត​ភ្នំ​គូ​លេន​) មាន​រចនាប័ទ្ម បាយ័ន សង់​ឡើង​នៅ​ចុង​ស​.​វ ទី​១២ ដើម​ស​.​វ ទី​១៣​។



សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​ខ្លឹមសារ ដែល​សរសេរ​ក្នុង​ផ្ទាំង​បដា ដាក់​ក្បែរ​រូប​បដិមា តាបស​សុមេធ នៅក្នុង​សារមន្ទីរ​អង្គរ ដូចខាងក្រោម​នេះ​៖

«​កាលពី​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​យោង​កំណើត​ជា​ព្រាហ្មណ៍ ព្រះនាម​សុមេធបណ្ឌិត ទ្រង់មាន​ទ្រព្យសម្បត្តិ​ស្កុ​ក​ស្ដម្ភ ក្រោយមក​ព្រះអង្គ​បាន​លះបង់​ទ្រព្យ​ទាំងឡាយ រួច​ចេញទៅ​សាង​ផ្នួស​បួស​ជាតា​បស​នៅក្នុង​ព្រៃ​។ សម័យ​ថ្ងៃមួយ ក៏បាន​ប្រទះឃើញ​បណ្តាជន​មី​ដេរដាស​កំពុង​ធ្វើ​ថ្នល់ ដើម្បី​ទទួល​ព្រះពុទ្ធ​ព្រះនាម ទីប​ង្ករ ដោយ​ទ្រង់​និមន្ត​ចេញពី​វិហារ​សុ​ទស្សនៈ មកកាន់​នគរ​អមរ​វ​តី​។ តាបស​ឃើញ​ដូច្នេះ ក៏មាន​សេចក្តី​ជ្រះថ្លា​ចូលរួម​ជួយ​ធ្វើ​ផ្លូវ​ជាមួយ​បណ្តា​មហាជន​ទាំងឡាយ​នោះ​។ លុះ​ព្រះពុទ្ធ​ទីប​ង្ករ​និមន្ត​មកដល់ តែ​ផ្លូវ​ធ្វើ​ពុំទាន់​រួចរាល់ តាបស​ក៏បាន​ប្រះ​ខ្លួន​ក្រាប​ធ្វើជា​ស្ពាន ដើម្បី​ឲ្យ​ព្រះពុទ្ធ​ព្រមទាំង​សាវ័ក​ទាំងអស់​ឆ្លងកាត់​។ ព្រះពុទ្ធ​ទីប​ង្ករ ក៏បាន​ព្យាករ​ថា តាបស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ ព្រះនាម​សិទ្ធត្ថ​គោតម ឬ​សក្យមុនី​»៕







ព័ត៌មានទាក់ទង