លោក បញ្ញា មាន​ម៉ូតូ​កង់​បី​ប្លែក​មួយ​ដែល​ថ្លៃ​ដូច​ឡាន តែ​នៅ​ត្រូវ​ភ្លៀង និង​កម្តៅថ្ងៃ​

30/11/-0001 12:00 am ពោធិ៍សាត់

​ពោធិ៍សាត់​៖ លោក ង៉ែត សុវណ្ណ​បញ្ញា មាន​ចំណូលចិត្ត​ប្រើប្រាស់​របស់​ដែល​ប្លែក​ពី​គេ​។ ដូច្នេះហើយ លោក​បាន​បញ្ជា​ទិញ ត្រីចក្រយានយន្ដ​មួយ​ដ៏​ប្លែក​មួយ គឺមាន​កង់​មួយ​ខាងក្រោយ និង​កង់​ពីរ​ខាងមុខ (spyder) ពី​សហរដ្ឋអាមេរិក​។ ម៉ូតូ​កង់​បី​ដែល​ប្លែក​នេះ​ផង​ម៉ាក CAN-AM (CAN=​កាណាដា​, AM=​អាមេរិក​) ប្រភេទ Souder(F3s) ឆ្នាំ​២០១៧​។ សូរសំឡេង​ម៉ាស៊ីន របៀប​អង្គុយ និង​របៀប​បើកបរ វា​ដូច​ម៉ូតូ​ធំ ក៏ប៉ុន្តែ​តម្លៃ​វិញ វា​ដូច​ឡាន​។



​ខាងក្រោម​នេះ ជា​បទ​សម្ភាស​រវាង នាយ យ៉ាន និង​លោក  ង៉ែត សុវណ្ណ​បញ្ញា អំពី​ការប្រើប្រាស់​ម៉ូតូ​កង់​បី​ដ៏​ប្លែក និង​ថ្លៃ​ដូច​ឡាន​នេះ​៖

**audio2**



CAN-AM គឺជា​ក្រុមហ៊ុន ដែល​ស្ថិតនៅក្នុង​ក្រុម​កាណាដា Bombardier ដែល​ឆ្នៃប្រឌិត ម៉ូតូ​កង់​បី និង​ម៉ូតូ​កង់​បួន​តាំងពី​ឆ្នាំ​១៩៧៣​មក​។ ក្រុមហ៊ុន បានចាប់ផ្តើម​ផលិត​ត្រីចក្រយាន​ប្រភេទ spyder​នេះ ជាង​១០​ឆ្នាំ​មកហើយ​៕





















ព័ត៌មានទាក់ទង