អាជ្ញាធរ​ប្រមូល​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ៤៤​គ្រាប់ ពី​ដីស្រែ​ពលរដ្ឋ​

30/11/-0001 12:00 am បាត់ដំបង

​ប្រជាពលរដ្ឋ នៅ​ខេត្តបាត់ដំបង​បាន​ប្រទះឃើញ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ៤៤​គ្រាប់ ដែលជា​ប្រភេទ​គ្រាប់កាំភ្លើង​ផ្លោង​ត្បាល់​មាន​ប្រវែង ៨២​មី​លី​ម៉ែត្រ នៅពេលដែល​គាស់​កាយ​ដីដំបូក នៅ​ភូមិ​ក្រពើ​៤០ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល​។



​ក្រោយ​ការរាយការណ៍​ពី​ពលរដ្ឋ និង​អាជ្ញាធរ អង្គភាព​ជំនាញ CMAC បាន​ប្រមូលយក​គ្រាប់​ទាំង​៤៤​នេះ ទៅ​កំទេចចោល​។ យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនេះ បាន​កប់​នៅក្នុង​ដី​ចោល​តាំងពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​គ្រាប់​មួយចំនួន​ខូចគុណភាព​ជា​បណ្ដើរៗ​។ នេះ​បើតាម​ស្នងការ​នគរបាលជាតិ​៕
 





ព័ត៌មានទាក់ទង