អ្នកជំនួញ​រុស្ស៊ី​ម្នាក់ ទិញ​រថយន្ត​ចាស់ៗ​តម្លៃ​ថ្លៃ​ពី​បរទេស មក​លក់​នៅ​កម្ពុជា​

30/11/-0001 12:00 am ព្រះសីហនុ

​ព្រះសីហនុ​៖ នៅ​កម្ពុជា មាន​មនុស្ស​ចាប់អារម្មណ៍​នឹង​ឧបករណ៍ប្រើប្រាស់​បុរាណៗ និង​បាន​រក​ទិញ ឬ​ប្រមូល​រក្សាទុក​កាន់តែច្រើន​ទៅៗ ក្នុងនោះ​ក៏មាន​អ្នក​ចាប់អារម្មណ៍​ខ្លាំង​រថយន្ដ ឬ​ទោចក្រយានយន្ដ​បុរាណ ដែល​គេ​ហៅថា classic ដែរ​។ ដោយហេតុ​នេះហើយ ទើប​អ្នកជំនួញ​ជនជាតិ​រុស្ស៊ី មួយរូប ដែល​កំពុង​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ បាន​ប្រមូលយក​រថយន្ត​ចាស់ៗ​ជាច្រើន​គ្រឿង​ដាក់តាំង​លក់ នៅក្នុង​អរ​គា​អគារ​២​ជាន់ ដែលមាន​យន្តហោះ​ពី​សម័យមុន​ពីលើ​ដំបូល​ផង​។  មាន​រថយន្ដ​ទាំងអស់​ប្រមាណ​១២ ទៅ​១៥​គ្រឿង ត្រូវបាន​ដាក់តាំង​នៅក្នុង​អគារ ដែល​ស្ថិតនៅ​តំបន់ Vitory Hill ដែល​ពី​ខាងលើ​ឆ្នេរ​ជ័យជម្នះ នៃ​ខេត្ត​ព្រះសីហនុ​នេះ​។

 

​សេដ្ឋី​រុស្ស៊ី​ដដែល ក៏បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ ដើម្បី​ផ្សព្វផ្សាយ​ពី​រថយន្ត​ចាស់ៗ​ទាំង​នេះដែរ ឈ្មោះថា Classic Cars Cambodia  ។ ទំព័រ​មួយ​នេះ បង្កើតឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៤ ផ្សព្វផ្សាយ​តែ​រថយន្ត​ចាស់ៗ​ប្រភេទ​ធំ និង​ប្រភេទ​កីឡា ដែល​សុទ្ធតែ​ថ្លៃ​ណាស់​មានតែ​សេដ្ឋី​ប៉ុណ្ណោះ ដែល​អាច​ទិញ​បាន​។ រថយន្ត​ចាស់ៗ​ទាំងនោះ មានដូចជា​ម៉ាក Auburn និង Chevrolet ពី​សហរដ្ឋអាមេរិក Bugatti ពី​ប្រទេស​បារាំង Aston Martin ពី​ប្រទេស​អង់គ្លេស Mersedes McLaren ពី​ប្រទេស​អា​លឺ​ម្ល៉​ង់ និង​អង់គ្លេស ជាដើម​៕













ព័ត៌មានទាក់ទង