ការ​ស្នាក់នៅ​បែប​ហូ​ស​តែ​ល កំពុង​ពេញនិយម​សម្រាប់​ក្រុមយុវជន​

30/11/-0001 12:00 am សៀមរាប

 សៀមរាប​៖ ការ​ស្នាក់នៅ​បែប​ហូ​ស​តែ​ល (​បន្ទប់​ស្នាក់នៅ​រួម មាន​គ្រែ​ច្រើន​) កំពុង​ក្លាយជា ជម្រើស​ដ៏​ល្អ សម្រាប់​ក្រុមយុវជន ព្រោះថា​ចំណេញ​ទាំង​តម្លៃ និង​បង្កើត​មិត្តភាព​បាន​យ៉ាង​ងាយស្រួល​។ ទេសចរ​ដែល​ចូលចិត្ត​ប្រភេទ​ហូ​ស​តែ​ល​នេះ គឺ​ច្រើន​ជា​យុវជន ហើយ​ជា​អ្នក​ដែល​ចូលចិត្ត​ធ្វើ ដំណើរ​ផ្សងព្រេង និង​ស្នាក់នៅ​យូរ​។​

​បច្ចុប្បន្ន​ការ​ស្នាក់​នៅតាម Hostel (​ហូ​ស​តែ​ល​) ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ទេសចរ​។ ហូ​ស​តែ​ល ជាការ​ស្នាក់នៅ​រួមគ្នា ដោយមាន​គ្រែ​ច្រើន​ក្នុង​បន្ទប់​តែមួយ​។ ទេសចរ​ដែល​ចូលចិត្ត​ប្រភេទ​ហូ​ស​តែ​ល​នេះ គឺ​ច្រើន​ជា​យុវជន ហើយ​ជា​អ្នក​ដែល​ចូលចិត្ត​ធ្វើ ដំណើរ​ផ្សងព្រេង និង​ស្នាក់នៅ​យូរ​។  ឡុ​ប​ឌី (Lub-d) ជា​ប្រភេទ​ហូ​ស​តែ​ល និង​ជា​ឈ្មោះ​ស្លាក​យីហោ​របស់​ប្រទេស​ថៃ​។ ឡុ​ប​ឌី ជា​ប្រភេទ​ហូ​ស​តែ​ល តែ​ស្ថិតក្នុង​លំដាប់​ផ្កាយ​ប្រាំ ដូច​សណ្ឋាគារ​ធំៗ​ដែរ​។ អ្វីដែល​ពិសេស​នោះ​គឺថា ឡុ​ប​ឌី សៀមរាប មាន​រៀបចំ​ជា​ផ្ទះ​លិច​ទឹក ដែល​ចាំ​ចំណែក​មួយ​ទាក់ទាញ​ភ្ញៀវទេសចរ​។​

  
 
​ឡុ​ប​ឌី ទើប​ដំណើរការ​ក្នុង​ក្រុង​សៀមរាប ក្នុងអំឡុង​ខែ សីហា ឆ្នាំ​២០១៧​។ ឡុ​ប​ឌី ជា​ស្លាក​យីហោ​អន្តរជាតិ​របស់​ថៃ ហើយ​គ្រោង​នឹង​ពង្រីក​សាខា​ពេញ​តំបន់​អាស៊ីអាគ្នេយ៍​។ វត្ត​មាននៅ​សៀមរាប ឡុ​ប​ឌី បានធ្វើឱ្យ​អតិថិ​ន​ពេញ ចំពោះ​ការរៀបចំ​ជា​ផ្ទះ​លិច​ទឹក ដែល​ប្លែក​ពី​កន្លែង​ដទៃ​។  លោក តារា ប្រធាន​ផ្នែក​លក់​នៅ ឡុ​ប​ឌី បានឱ្យដឹងថា ឡុ​ប​ឌី ព្យាយាម​ឱ្យ​ភ្ញៀវ​យល់​ពី បទពិសោធន៍​ស្នាក់នៅ ហើយ​ព្យាយាម​ឱ្យ​ភ្ញៀវ​យល់​ពី​ទំនៀមទម្លាប់​ខ្មែរ នៅតាម​តំបន់​មួយ​ផងដែរ​។ ក្រុមមនុស្ស​ដែល​ចូលចិត្ត​ស្នាក់នៅ​បែប​ហូ​ស​តែ​ល គឺជា​យុវជន ដែល​ពួកគេ​ចូលចិត្ត ការ​ផ្សងព្រេង ស្នាកនៅ​យូរ និង​ការស្រាវជ្រាវ​ជាដើម​។ ការ​ស្នាក់​បែប​ហូ​ស​តែ​ល អាចបង្កើត​មិត្តភាព ការចែករំលែក ពេល​ស្នាក់នៅ​រួមគ្នា​។ តម្លៃ​ស្នាក់នៅ នៅ​ឡុ​ប​ឌី ចាប់ពី​៧​ដុល្លារ​ឡើងទៅ​។ 
 
​តើ​ការ​ស្នាក់នៅ​បែប​ហូ​ស​តែ​ល ចំណេញ​អ្វីខ្លះ​? សូម​ស្តាប់​បទសម្ភាសន៍​ខ្លី រវាង​អ្នកស្រី អ៊ី​សា រ៉​ហា​នី អ្នក​សារ​ព័ត​មាន​អេ​ឡិច​ត្រូ​និ​ច​ថ្មីៗ និង​លោក តារា ដូចតទៅ​៖
**audio2**
 




ព័ត៌មានទាក់ទង