ច្រកចូល​កណ្តាល​នៃ​គោ​បុ​រៈ​ទី​បី​ប្រាសាទបន្ទាយស្រី​ត្រូវ​បិទ​ចូល​ទស្សនា​

30/11/-0001 12:00 am សៀមរាប

​សៀមរាប​៖ ដោយ​ពិនិត្យឃើញថា ច្រកចូល​កណ្តាល​ខាងកើត​នៃ​គោ​បុ​រៈ​ទី​បី នៅ​ប្រាសាទបន្ទាយស្រី នឹងត្រូវ​បិទ ចាប់ពី​ថ្ងៃទី​១០ ខែធ្នូ តទៅ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​



​គោលបំណង​នៃ​ការសម្រេច​បិទ​ច្រក​នេះ តាម​អាជ្ញាធរ​ជាតិ​អប្សរា គឺ​ដើម្បី​ថែរក្សា និង​អភិរក្ស​ផ្ទាំងសិលា​ចារឹក​នៅលើ​ស៊ុមទ្វារ ច្រកចូល​កណ្តាល​ខាងកើត​នៃ​គោ​បុ​រៈ​ទី​បី នៅ​ប្រាសាទបន្ទាយស្រី ដែល​បច្ចុប្បន្ន​ទទួលរ​ង​នូវ​ការគំរាមកំហែង ពី​ឥរិយាបថ​នៃ​ការ​ទស្សនា​របស់​ទេសច​រ​មួយចំនួន​។ ចំណែក ច្រកចូល​សងខាង​នៃ​គោ​បុ​រៈ​ទី​បី​ដដែល នឹង​អនុញ្ញាតឱ្យ​ប្រើប្រាស់​ធម្មតា​៕

ព័ត៌មានទាក់ទង