អ្នកស្រី សារ៉ន រស់នៅ​ថែទាំ​«​អណ្ដើក​ហ្លួង​»​ជាង​១១​ឆ្នាំ​

30/11/-0001 12:00 am កោះកុង

​កោះកុង​៖ អ្នកស្រី ទុន សារ៉ន ជា​អ្នក​មើលថែ​អណ្ដើក​ហ្លួង ជាង​២០០​ក្បាល នៅ​មជ្ឈមណ្ឌល​អភិរក្ស​ប្រភេទ​សត្វ​ល្មូ​ន ក្នុង​ខេត្តកោះកុង ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ មើលថែទាំ និង​រស់នៅ​ជាមួយ អណ្ដើក​ហ្លួង​ជាង​១១​ឆ្នាំ មនោសញ្ចេតនា​រវាង​អ្នក​មើលថែ​រូបនេះ និង​អណ្ដើក​ហ្លួង ដូច​ម្តាយ និង​កូន​ទៅហើយ​។


នៅពេលដែល​អ្នកស្រី មាន​រវល់​ទៅ​ទី​ឆ្ងាយ​ម្ដងម្កាល នោះ អ្នកស្រី សារ៉ន តែង​បារម្ភ និង​នឹករលឹក​អណ្ដើក​ហ្លួង​ជានិច្ច​។ នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ  អ្នកស្រី សារ៉ន បានបញ្ជាក់​ទៀតថា អ្នកស្រី អាច​ចំណាំ​អណ្តើក​របស់ខ្លួន​បាន បើ​ទោះ​វា​ស្ថិតនៅ​ក្នុងចំណោម​អណ្តើក​ហ្លូ​ង ដទៃទៀត​ក៏ដោយ ខណៈដែល​អណ្តើក​ហ្លូ​ង​គាត់ ក៏​ស្គាល់​អ្នកស្រី សារ៉ន​វិញ​ដែរ​។ 

សូមទស្សនាវីដេអូខាងក្រោម៖
 

ព័ត៌មានទាក់ទង