លោក អុល យក​«​អណ្ដើក​ហ្លួង​»​ដែល​ខ្លួន​ចិញ្ចឹម​ដូច​កូនជាង​២០​ឆ្នាំ ឲ្យ​ក្រុម​អភិរក្ស​ទាំង​ស្តាយ​

30/11/-0001 12:00 am កោះកុង

​កោះកុង​៖ លោក នៃ អុល ជា​ម្ចាស់​«​អណ្ដើក​ហ្លួង​»​ញី អាយុ​ជិត​៦០​ឆ្នាំ​មួយ​ក្បាល​។ អតីត​ប្រធានការិយាល័យ​ជលផល​ខេត្តកោះកុង​រូបនេះ បាន​ទិញ​វាពី​ប្រជាពលរដ្ឋ មក​ចិញ្ចឹម​តាំងពី​ឆ្នាំ​២០០០​។ រយៈពេល​ជិត​២០​ឆ្នាំ​មកនេះ លោក​ចាត់ទុក​«​អណ្ដើក​ហ្លួង​»​ដូចជា​កូន​ទៅហើយ ទោះជា​គេ​សុំ​ទិញ​ក្នុងតម្លៃ​៥​ពាន់​ដុល្លារ ក៏​មិន​លក់​ផង​។ ទោះ​មិន​លក់​ក៏ដោយ ក៏​លោក​នៅតែ​ត្រូវ​ឃ្លាតឆ្ងាយ​កូន​«​អណ្តើ​ហ្លូ​ង​»​នេះ​ទាំង​អាឡោះអាល័យ​ដែរ ព្រោះ​នៅពេលនេះ លោក សម្រេច​ប្រគល់​វា ទៅ​ឲ្យ​ក្រុម​អភិរក្ស ដើម្បី​ឲ្យ​គេ​ថែរក្សា និង​បង្កាត់​ពូជ​។



​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​វីដេអូ ខាងក្រោម​នេះ​៖


​លោក នៃ អុល បាន​បរិច្ចាគ​អណ្ដើក​ហ្លួង​ញី​ឈ្មោល​ចំនួន ២​ក្បាល ដល់​មជ្ឈមណ្ឌល​អ​ភ​រិ​ក្ស​សត្វ​ល្មូ​ន​ក្នុង​ខេត្តកោះកុង របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ( WCS)​។​
«​អណ្ដើក​ហ្លួង​» ជា​ប្រភេទ​សត្វ​ល្មូ​ន​តំណាង​ប្រទេស​កម្ពុជា និង​ត្រូវគេ​ចាត់ទុកថា​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​។ តាម​របាយការណ៍​អង្គការ​អភិរក្ស​សត្វព្រៃ «​អណ្ដើក​ហ្លួង​» មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ថៃ ហើយ​នៅលើ​សាកលលោក អណ្ដើក​ហ្លួង​មាន​ប្រមាណ​ពី ៥០០ ទៅ ៧០០​ក្បាល​ប៉ុណ្ណោះ​៕







ព័ត៌មានទាក់ទង