សិលា ចិញ្ចឹមចិត្តបង្កើតក្រុមភ្លេងបុរាណខ្មែរជាស្ត្រី

កំពង់ស្ពឺ៖ កញ្ញា រិន សិលា ជាសិល្បការិនីលេងភ្លេងបុរាណខ្មែរមួយរូប ប្រចាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ។ មានវ័យ ២៣ឆ្នាំ សិល្បការិនីរូបនេះ មានជំនាញខ្លាំងជាងគេ លើឧបករណ៍ ឃឹម និងរនាត ដែលជាចំណូលចិត្តរបស់នាង។ ក្រៅពីឧបករណ៍ ឃឹម និងរនាត អ្នកលេងភ្លេងវ័យក្មេងរូបនេះ ក៏អាចលេងឧបករណ៍ដទៃទៀតបានផងដែរ។ ជាសិល្បការិនីប្រចាំមន្ទីរវប្បធម៌ ខេត្តកំពង់ស្ពឺ កញ្ញា រិន សិលា ក៏ជាគ្រូបង្រៀនភ្លេងបុរាណខ្មែរដល់ក្មេងៗនៅក្នុងភូមិរបស់នាងផងដែរ។ មូលហេតុដែលសិល្បការិនីរូបនេះ ខំប្រឹងលេងភ្លេងបុរាណ ព្រោះនាងចង់អភិរក្សភ្លេងបុរាណខ្មែរ ដែលប្រឈមនឹងការបាត់បង់៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

