
កំពង់ធំ៖ ក្នុងបរិវេណតំបន់ប្រាសាទសំបូរព្រៃគុក មានក្មេងប្រុស-ស្រីតូចៗប្រមាណ ១០នាក់ ដើរលក់ក្រមា ឲ្យភ្ញៀវទេសចរ។ ក្នុងចំណោមកុមារទាំងនេះ មានកុមារមួយចំនួន អាចនិយាយភាសាបរទេស បានរហូតដល់ទៅ ៦ភាសា រួមមាន ភាសាអង់គ្លេស បារាំង ជប៉ុន អ៊ីតាលី អាឡឺម៉ង់ និងអេស្ប៉ាញជាដើម។ ប៉ុន្តែពួកគេអាចប្រើប្រាស់បានតែក្នុងក្របខណ្ឌស្នើឲ្យភ្ញៀវជួយទិញក្រមារបស់ពួកគេប៉ុណ្ណោះ។ ពួកគេបានប្រាប់សារព័ត៌មានថ្មីៗថា ពួកគេចេះពីមគ្គុទេសក៍ទេសចរ ដែលនាំភ្ញៀវបរទេសមកទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក ដែលកាន់តែកើនឡើង បន្ទាប់ពីប្រាសាទនេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្មេងៗទាំងនេះ អះអាងថា ចំណូលបានពីការលក់ ពួកគេយកទៅទិញក្រមាសម្រាប់លក់បន្ត និងទិញសម្ភារសិក្សារបស់ពួកគេ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

