ស្ទឹងសង្កែ ប្រៀបបីដូចជា«សួត»នៃខេត្តបាត់ដំបង
បាត់ដំបង៖ ប្រសិនបើគេគយគន់ដោយមិនយកចិត្តទុកដាក់ ស្ទឹងសង្កែ នៃខេត្តបាត់ដំបង គឺជាស្ទឹងមួយធម្មតាដូចស្ទឹងដទៃទៀតនៅក្នុងប្រទេសកម្ពុជាអ៊ីចឹងដែរ។ ប៉ុន្តែ ប្រសិនបើគេគយគន់ និងពិនិត្យទីតាំងស្ទឹងសង្កែឲ្យស៊ីជម្រៅបន្តិច ស្ទឹងសង្កែប្រៀបបីដូចជា«សួត»នៃខេត្តបាត់ដំបង។
«សួត»នៃខេត្តបាត់ដំបង ពីព្រោះ ស្ទឹងនេះ បានចែកខេត្តជាពីរផ្នែក គឺផ្នែកខាងលិច និងផ្នែកខាងកើត។ ផ្នែកខាងកើត និងផ្នែកខាងលិច នៃស្ទឹងសង្កែពោរពេញដោយចរាចរណ៍ រីឯ ស្ទឹងសង្កែ ប្រៀបបីដូចជា «សួត» ចំកណ្តាលដងខ្លួន ឬជាទីកន្លែងដ៏មនោរម្យមួយកន្លែងដែលមនុស្សម្នាទាំងឡាយអាចមកដកដង្ហើម ឬស្រូបយកខ្សល់អាកាសប្រកបដោយក្តីរីករាយបំផុត។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com