បណ្តាញ​អគ្គិសនី​កាន់តែ​រីក អ្នក​បញ្ចូល​អាគុយ​នៅ​ជនបទ កាន់តែ​រួម​

30/11/-0001 12:00 am ព្រៃវែង

​នាយ​យ៉ាន​បានធ្វើ​ដំណើរ​ទៅដល់​ភូមិ​ព្រៃធំ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ រក​អុស​ប្រទះ​ឈើ​ងាប់​។ តាមពិត​នាយ​យ៉ាន​កំពុង​រក​អគ្គិសនី​ដើម្បី​បញ្ចូលភ្លើង​ទូរ​សព្ទ​។ នាយ​យ៉ាន​ស្រាប់តែ​ជួប​ទីតាំង​បញ្ចូល​អាគុយ​របស់​ពូ ស៊ុន ដែល​គេ​អាច​«​សាក​ថ្ម​»​ទូរ​សព្ទ​បាន​។ នៅក្នុង​ភូមិ​នេះ មាន​ទីតាំង​បញ្ចូល​អាគុយ​២​កន្លែង​។ ប៉ុន្តែ​បើតាម​ពូ ស៊ុន អាជីវកម្ម​នេះ​នឹង​កាន់តែ​ថយចុះ​ថែមទៀត ដោយសារតែ​បណ្តាញ​ចរន្តអគ្គិសនី​កាន់តែ​ទូលំ​ទូលាយ​។​



​សូម​ស្តាប់​បទ​សម្ភាស​រវាង​នាយ យ៉ាន និង​អ្នក​ប្រកប​របរ​បញ្ចូល​អាគុយ​

**audio2**


​ពូ ស៊ុន មិន​គិតថា​ខ្លួន​ជា​អ្នករងគ្រោះ​នៃ​ការអភិវឌ្ឍ ដោយសារតែ​ការរីកចម្រើននៃ​វិស័យ​អគ្គិសនី​ឡើយ​។ ពូ ស៊ុន បាន​ប្រាប់​នាយ យ៉ាន ថា​លោក​នឹង​ស្វែងរក​ប្រកប​របរ​ផ្សេង​បន្ទាប់ពី​លោក​នឹង​បិទទ្វារ​ទីតាំង​បញ្ចូល​អាគុយ​ដែល​ផ្តល់​ចំណូល​កាន់តែ​ទាប​ទៅៗ​នេះ​។


ព័ត៌មានទាក់ទង