សប្បុរសជនបរិច្ចាគសៀវភៅជាង៥០០ក្បាល ដល់បណ្ណាល័យកំពង់ស្ពឺ នាពិធីសម្ពោធ

កំពង់ស្ពឺ៖ នៅក្នុងពិធីសម្ពោធ «បណ្ណាល័យកំពង់ស្ពឺ» កាលពីថ្ងៃទី៣០ ខែកញ្ញា មានសប្បុរសជន ដែលជាសិស្ស មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បានបរិច្ចាគសៀវភៅជាង៥០០ក្បាល។ បណ្ណាល័យកំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ ជាបណ្ណាល័យសាធារណដំបូងគេ និងធំជាងគេក្នុងខេត្តនេះ។

បណ្ណាល័យនេះ ចាប់ផ្ដើមសាងសង់ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ និងបានបញ្ចប់នៅចុងខែមេសា ឆ្នាំ២០១៧ ដោយចំណាយថវិកាសង់ជាង៤០ម៉ឺនដុល្លារ ដែលរាប់បញ្ចូលទាំងគ្រឿងបរិក្ខា និងទីធ្លារបងជុំវិញ។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលជាអ្នកផ្តួចផ្តើមសង់បណ្ណាល័យនេះ បានឲ្យដឹងថា ក្នុងបណ្ណាល័យនេះ មានសៀវភៅជាង១ម៉ឺនក្បាល សម្រាប់ឲ្យសិស្សានុសិស្ស និងសាធារណជន ចូលអាន និងមានកុំព្យូទ័រ សម្រាប់សិក្សាស្រាវជ្រាវបន្ថែម រួមនឹងសាលប្រជុំដ៏ធំ សម្រាប់រៀបចំកម្មវិធីផ្សេងៗ។ ថវិកាសាងសង់ ក៏មានការចូលរួមឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន ក្រុមហ៊ុន LYP Group អង្គការដៃគូ និងបណ្ដាក្រុមហ៊ុនមួយចំនួនទៀត៕
សូមអញ្ជើញទស្សនារូបភាពខាងក្រោម៖






















-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

