តំបន់អភិរក្សទួលព័ន្ធតាឡី ដែលមានសត្វស្លាបជាង៤ម៉ឺនក្បាលដ៏ទាក់ទាញ ប៉ុន្តែមិនសូវមានអ្នកស្គាល់


ព្រៃវែង៖ តំបន់អភិរក្សសត្វស្លាបទួលព័ន្ធតាឡី ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ តំបន់នេះកកើតឡើងក្នុងឆ្នាំ២០១១ និងអភិរក្សដោយអង្គការនារីអភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ (អង្គការវូមែន)។ មានសត្វស្លាបជាង៤ម៉ឺនក្បាល មកស្នាក់អាស្រ័យនៅទីនេះ ដូចជា សត្វកុក ខ្វែក រនាល ទុង លលក និងសត្វស្ទាំងជាដើម។ សត្វស្លាបទាំងនេះ តែងតែចេញហោះហើររៀងរាល់ល្ងាច និងក៏បានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិយ៉ាងកុះករដែរ ពិសេសនៅថ្ងៃសម្រាក និងពិធីបុណ្យទាននានា។ អ្នកទេសចរ អាចជិះទូកជុំវិញតំបន់អភិរក្ស ដើម្បីទស្សនាសត្វស្លាប និងទេសភាពនៅតំបន់នេះបានផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖




-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

