អ្នកភូមិនៅខេត្តព្រៃវែងប្រទះឃើញរូបចម្លាក់មនុស្សស្រីឈរនៅពេលកាយដី
ចម្លាក់មនុស្សស្រីឈរ កម្ពស់៦០ សង់ទីម៉ែត្រ ធ្វើពីថ្ម ពណ៌ប្រផេះ ត្រូវបានប្រទះឃើញនៅភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ នេះ នៅពេលដែលអ្នកភូមិម្នាក់ឈ្មោះ ស៊ាង ណេង បានជួលអេស្តាវ៉ូទ័រ ជីកដីដាក់ភូមិ។
យោងតាមការផ្សាយរបស់គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ស៊ាង ណេង អាយុ៥២ឆ្នាំ បានប្រទះឃើញចម្លាក់នោះ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកនៅចំណុចទួលភូមិចាស់ ភូមិស្នាយបាង ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បន្ទាប់មក លោកបានយកទៅចម្លាក់នោះទៅប្រគេនព្រះសង្ឃវត្តប្រាសាទមង្គល៕
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com