ឈ្មោះ​ខេត្ត​«​ពោធិ៍សាត់​» ក្លាយ​មកពី​ពាក្យ​«​ពោធិ៍​រសាត់​»

30/11/-0001 12:00 am ពោធិ៍សាត់

​ខេត្តពោធិ៍សាត់ ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​។ ខេត្ត​ភាគ​ខាងលិច​មួយ​នេះ មាន​សក្តានុពល​ទេសចរណ៍​ជាច្រើន​រួមមាន មណ្ឌល​វប្បធម៌​កោះ​សំពៅ​មាស បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឧកញ៉ា​ឃ្លាំងមឿង រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន​ទៀត​ដូចជា រមណីយដ្ឋាន​ទឹកធ្លាក់​ច្រក​ល្អៀង ល្បាក់​កំ​រោ​ញ ភ្នំ​លាំង​ត្រាច ភ្នំ​បាយ​ឃ្លះ  ទំនប់​ឈើ​តោក អូរ​ដា ជម្រក​សត្វ​ក្រពើ​ភ្នំ  និង​បឹង​ទន្លេសាប​ជាដើម​។



​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត បញ្ជាក់ថា «​ពោធិ៍សាត់​» គឺជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅជាប់​ខាងកើត​ខេត្តបាត់ដំបង​។ តាម​ពាក្យ​និយាយ​តៗ​គ្នា មាន​ដើម​ពោធិ​តូច​មួយ រសាត់​ច្រាសទឹក​មកជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យកទៅ​ដាំ​នៅ​ទីមួយ​។ ហេតុនេះ ទើប​គេ​ឲ្យ​ឈ្មោះ​ភូមិប្រទេស​នុះ​ថា ពោធិ៍​រសាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ នេះ ជា​ពាក្យ​តែមួយ ប្រើ​ជួស​គ្នា​បាន​។ លុះ​ចំណេរ​កាល​យូរអង្វែង​មក ក្លាយជា​ពោធិ៍សាត់ តាំង​ជាទី​រួម​ខេត្ត ហៅថា​ខេត្តពោធិ៍សាត់​៕ 





ព័ត៌មានទាក់ទង