សម្រស់ទឹកជ្រោះព្រះនិម្មិត កំពុងទាញអារម្មណ៍ភ្ញៀវទេសចរទៅទស្សនា

ព្រះវិហារ៖ ទឹកជ្រោះព្រះនិម្មិត ជារមណីយដ្ឋានធម្មជាតិមួយ ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅទស្សនាជារៀងរាល់ថ្ងៃ។ មានទីតាំងស្ថិតនៅក្នុងសហគមន៍ព្រៃឈើព្រះលាន ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ជាប់ព្រំប្រទល់កម្ពុជា-ឡាវ ភ្លៀវទេសចរអាចលំហែអារម្មណ៍នឹងសំឡេងទឹកហូរកាត់ផ្ទាំងថ្ម តូចធំ អមដោយព្រៃឈើខៀវស្រងាត់ ងូតទឹកលេងកម្សាន្ត និងផ្តិតរូបភាពទុកជាងនុស្សាវរីយផង។
សូមអញ្ជើញទស្សនាទិដ្ឋភាពមួយចំនួន នៅរមណីយដ្ឋានធម្មជាតិទឹកជ្រោះព្រះនិម្មិត នៃប្រទេសកម្ពុជា ខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

